ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ផ្តោតលើការបណ្តុះបណ្តាលជំនាញសម្រាប់ការងារ និងអាជីពជាក់ស្តែង
កំពង់ចាម៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជាគ្រឹះស្ថានរដ្ឋតែមួយគត់ក្នុងខេត្តដែលផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញដែលទីផ្សារការងារត្រូវការ ផ្សារភ្ជាប់ការរៀនទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានសមត្ថភាពពិតប្រាកដ និងមានឱកាសការងារកាន់តែច្បាស់។
លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចពិសេសរបស់វិទ្យាស្ថាន គឺការផ្តោតលើ «ជំនាញសម្រាប់ការងារ» ដោយសិស្សមិនត្រឹមតែរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែទទួលបានការអនុវត្តផ្ទាល់ជាមួយឧបករណ៍ និងបរិក្ខារបច្ចេកទេស ព្រមទាំងការណែនាំពីគ្រូ និងអ្នកជំនាញ ដើម្បីបង្កើនជំនាញ និងទំនុកចិត្តមុនចូលប្រឡូកក្នុងពិភពការងារ។
លោកនាយកមានប្រសាសន៍ថា៖ «យើងផ្តោតលើជំនាញសម្រាប់ការងារ ឱ្យសិស្សមានសមត្ថភាពពិតប្រាកដ ស្របតាមតម្រូវការរបស់ទីផ្សារការងារ និងសង្គម»។
លោកបានបន្តថា វិទ្យាស្ថានក៏ខិតខំបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសឱ្យសិស្សចុះកម្មសិក្សា ហាត់ការ និងអនុវត្តការងារជាក់ស្តែង ព្រមទាំងបង្កើនឱកាសទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សា។
ជាមួយគ្នានេះ វិទ្យាស្ថានមានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន និងក្រុមប្រឹក្សាផ្តល់យោបល់ ដែលមានប្រធានសភាពាណិជ្ជកម្មខេត្តជាប្រធាន ដើម្បីចូលរួមគាំទ្រ និងផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញជាមួយតម្រូវការរបស់ទីផ្សារការងារផងដែរ។
បើតាមលោកនាយក សម្រាប់ការជួយសម្រួលដល់សិស្ស វិទ្យាស្ថានក៏ផ្តល់កន្លែងស្នាក់នៅ ទឹក និងភ្លើងដោយមិនគិតថ្លៃ។ លោក ហាវ ធិន បានបញ្ជាក់ថា ការបណ្តុះបណ្តាលមិនត្រឹមតែមានគោលដៅឱ្យសិស្សមានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានសមត្ថភាពបង្កើតមុខរបរ និងឈានទៅជាសហគ្រិនផងដែរ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣