ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានខេត្តក្រចេះ ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលរៀនជំនាញបច្ចេកទេសក្នុងឆ្នាំសិក្សា ២០២៦ – ២០២៧
ក្រចេះ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ខេត្តក្រចេះ ប្រកាសជ្រើសរើសសិស្ស – និស្សិត ទាំងពីរភេទ និងសាធារណជនទូទៅទាំងអស់ចំនួន ៤៥០នាក់ ចូលរៀនជំនាញបច្ចេកទេសក្នុងឆ្នាំសិក្សា ២០២៦ – ២០២៧។
តាមការឲ្យដឹងពីលោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ឦសាន បានឲ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានខេត្តក្រចេះ ចាប់ពីឆ្នាំ២០២៤ ដល់ ២០២៥ ក្រោយបញ្ចប់ការសិក្សាសិស្សមានការងារធ្វើសរុបចំនួន ១៤២៨នាក់ ស្រីចំនួន ៥២៣នាក់ ក្នុងនោះ ឆ្នាំ២០២៤ សរុបមានចំនួន ៣០៨នាក់ ស្រី ១០២នាក់ ឆ្នាំ២០២៥ សរុបមានចំនួន ៦៨៣នាក់ ស្រី ២២៣នាក់ និងឆ្នាំ២០២៦នេះ សរុបមានចំនួន ៤៣៧នាក់ ស្រី ១៩៨នាក់។
ដោយបានចូលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រានានា ដែលជាដៃគូរ ក្នុងនោះមានដូចជា ក្រុមហ៊ុន ប៊ិញ ហ្វៀក ,ក្រុមហ៊ុន eastern rubber, ក្រុមហ៊ុន new buestar, ក្រុមហ៊ុន Fire Max Tire និងតំបន់សេដ្ឋកិច្ចពិសេសបាវិត កំពង់សោម និងក្រុងភ្នំពេញ ដែលអារទទួលបានប្រាក់ឧបត្ថម្ភពី ២០០ដុល្លា រហូតដល់ ៥០០ដុល្លា ក្នុងមួយខែ។
ក្នុងឆ្នាំសិក្សា ២០២៦ – ២០២៧នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ខេត្តក្រចេះ បានប្រកាសជ្រើសរើសសិស្ស-និស្សិត ទាំងពីរភេទ និងសាធារណជនទូទៅ ទាំងអស់សរុបចំនួន ៤៥០នាក់ ឲ្យចូលរៀនជំនាញបច្ចេកទេស ជំនាញបណ្តុះបណ្តាល ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងជំនាញបណ្តុះបណ្តាលថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។
ជំនាញបណ្តុះបណ្តាលថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រួមមាន៖ ១- ការដំឡើង និងថែទាំបណ្តាញអគ្គសនី ២- ការសរសេរកម្មវិធី និងដំឡើងបណ្តាញកុំព្យូទ័រ ៣- សំណង់ធារាសាស្ត្រ និង៤- បច្ចេកវិទ្យាប្រព័ន្ធបរិក្ខារត្រជាក់ និងកំដៅ ត្រូវការជ្រើសរើស សរុបចំនួន ១២០នាក់ ដោយវគ្គសិក្សានីមួយៗមានរយៈពេល ២ឆ្នាំ និងលក្ខខណ្ឌ ចុះឈ្មោះចូលរៀន សិស្ស – និស្សិតទាំងពីរភេទ ត្រូវមានសញ្ញាបត្រប្រឡងជាប់ ឬធ្លាក់ សញ្ញាបត្រទុតិយភូមិ ឬសញ្ញាបត្រសមមូល។
ជំនាញបណ្តុះបណ្តាលថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រួមមាន៖ ១- ការដំឡើង បណ្តាញអគ្គិសនីក្នុងអគារ ២- សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៣- សេវាកម្មកុំព្យូទ័រ ៤- ការដំឡើងបណ្តាញបំពង់ទឹក ៥- ការងារកំបោរ ៦- សេវាកម្មសម្អាងកាយ ៧- ការថែទាំ និងជួសជុលទោចក្រយានយន្ត ៨- ការវថែទាំ និងជួសជុលរថយន្ត ៩- ការផ្សារអគ្គិសនី ១០- ការធ្វើម្ហូបខ្មែរ និង១១- សេវាកម្មកាត់សក់បុរស ត្រូវការជ្រើសរើសសរុបចំនួន ៣៣០នាក់ ដោយវគ្គសិក្សានីមួយៗមានរយៈពេល ៤ខែ និងលក្ខខណ្ឌចុះឈ្មោះចូលរៀន យុវជន យុវនារីទាំងពីរភេទ ត្រូវមានប័ណ្ណសមធម៌ក្រីក្រ ១.២ និងជនងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០៛ (ពីររយប៉ែតសិបពាន់រៀលគត់)
ក្នុងរយៈពេល៤ខែពេញ។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន មានទីតាំងស្ថិតនៅ ភូមិអូរឫស្សី២ សង្កាត់អូឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ (ជាប់របងសាលាបឋមសិក្សាអូរឬស្សី២) ។ ប្រសិនបើ សិស្ស – និស្សិតទាំងពីរភេទ និងសាធារណជនទូទៅទាំងអស់ មានចំណាប់ អារម្មណ៍សូមទំនាក់ទំនងផ្ទាល់មកកាន់វិទ្យាស្ថាន កាលបរិច្ឆេទចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការ៕ ដោយ សេង ម័រ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣