ព័ត៌មាន
ការីទេសចរណ៍មកពី ១៧០ប្រទេស បន្តនាំគ្នាមកដល់កម្ពុជា ដើម្បីជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍
នៅថ្ងៃទី២២ ខែកញ្ញា នេះ ប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធានក្រុមហ៊ុនការីទេសចរណ៍ និងអ្នកផលិតមាតិការទេសចរណ៍ ចំនួន១៧០ប្រទេស នៅជុំវិញពិភពលោក បានបន្តអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ និងស្វែងរកដៃគូសហការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងនាំភ្ញៀវទេសចរអន្តរជាតិ នានា អញ្ជើញមកទស្សនាកម្ពុជា។

បើតាមការីទេសចរណ៍មកពីតាមបណ្តាប្រទេសនានា បានថ្លែងប្រាប់BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោថា ការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា នៅពេលនេះគឺពិតជាមានសារសំខាន់ណាស់ ពិសេសគឺធ្វើការសិក្សាស្វែងយល់គោលដៅទេសចរណ៍កម្ពុជាបន្ថែម ដើម្បីជំរុញការផ្សព្វផ្សាយនូវអ្វីថ្មីពីកម្ពុជាទៅកាន់ប្រទេសគេ និងនាំភ្ញៀវទេសចរអន្តរជាតិនានានោះមកទស្សនាកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញានេះ មានប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធាន និងអ្នកសារព័ត៌មានប្រមាណជាង ២០០នាក់បន្ថែម បានបន្តអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃស្អែក នឹងមានប្រតិភូប្រមាណជាង ៣០០នាក់បន្ថែមទៀត នឹងបន្តអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ និងធ្វើដំណើរកម្សាន្តស្វែងយល់ពីសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពដ៏សំបូរបែបនៅកម្ពុជា។
បើតាមការឲ្យដឹងពីលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA ក្នុងដំណើរប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធានក្រុមហ៊ុនទេសចរណ៍ និងសារព័ត៌មាន អ្នកផលិតមាតិការទេសចរណ៍ មកកម្ពុជានេះ សរុបមានប្រមាណជាង៧០០ក្រុមហ៊ុន មកពីតាមប្រទេសផ្សេងៗគ្នា ប្រមាណជាង១៧០ប្រទេស នៅជុំវិញពិភពលោក នឹងចូលរួមដំណើរកម្សាន្ត និងសិក្សាស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែកញ្ញានេះ។
សម្រាប់កម្មវិធីធំៗទទួលស្វាគមន៍ប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ពីតាមបណ្តាជុំវិញពិភពលោកនេះដែរ នៅថ្ងៃទី២៣ ខែកញ្ញាស្អែកនេះ នៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍សហគមន៍ ឬហៅថា Temple Fair ដោយនឹងមានរៀបចំការតាំងពិព័រណ៍បង្ហាញអត្តសញ្ញាណខ្មែរ ភ្លក់ម្ហូបអាហារខ្មែរ រៀបចំទីតាំងលេងល្បែងកម្សាន្ត និងការសម្តែងរបាំក្រុមតន្ត្រីស្គរដៃជាដើម។ ហើយខេត្តសៀមរាបវិញ ក៏មានការរៀបចំកម្មវិធីបង្ហាញម្ហូបខ្មែរច្រើនមុខ រួមទាំងមានការ សំដែងរបាំសិល្បៈ ប្រគំតន្ត្រីបុរាណ សម្តែងឈុតឆាកល្ខោនរាមកេរ្ត៍ ហ្វឹកហាត់ការពារដែនបុរី នៅបរិវេណប្រាសាទបាយ័ន នៅថ្ងៃទី២៧ ខែកញ្ញានេះផងដែរ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣