ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងដឹកការនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។
លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន បទ៖ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រី នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសដល់សហគ្រិនស្ត្រី បានបង្ហាញសមត្ថភាពភាពជាអ្នកដឹកនាំ និងមានភាពក្លាហាន បង្ហាញលើឆាក ហើយតាមរយៈនេះមិនត្រឹមតែការប្រកួតប្រជែង និងការជ្រើសរើសជ័យលាភីប៉ុណ្ណោះទេ តែនេះក៏ជាវេទិកាសម្រាប់ការ រៀនសសូត្រ ការចែករំលែកបទពិសោធន៍ ការកសាងទំនុកចិត្ត និងការតភ្ជាប់សហគ្រិនស្រ្តីទៅកាន់បណ្តាញអាជីវកម្ម ដៃគូហិរញ្ញវត្ថុ និងទីផ្សារថ្មីៗ។
លោកជំទាវរដ្ឋលេខាធិការ បន្តថា ចំណែកការជ្រើសរើសប្រធានបទ ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព សម្រាប់ការ ប្រកួតប្រជែងនេះ ពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងបរិស្ថាន។ បច្ចុប្បន្នស្រ្តីកម្ពុជា បានកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ចាប់ពីអាជីវកម្មគ្រួសារ សហគ្រាសធុនមីក្រូ តូច និងមធ្យម រហូតដល់ អាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ និងការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ។
ចំណែកសហគ្រិនស្រ្តី ជាបេក្ខនារីប្រកួតប្រជែង លើកឡើងស្រដៀងគ្នាថា ការរៀបចំឱ្យមានការប្រកួតពានរង្វាន់សហគ្រិនស្ត្រី ឆ្នើម របស់សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយការប្រកួតប្រជែងនេះ គឺជាការចូលរួម លើកកម្ពស់សហគ្រិនជាស្រ្តី ឱ្យក្លាយជាកម្លាំងចលករពិតៗ នៅក្នុងការធ្វើអាជីវកម្ម ការបង្កើតការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ច។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងឱ្យដឹងថា នេះគឺជាលើកទី៣ នៃការបង្កើត កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រិនស្ត្រីបានបង្ហាញសមត្ថភាព ភាពជាអ្នកដឹកនាំ និងមានភាពក្លាហានបង្ហាញលើឆាក និងផ្តោតលើសហគ្រិនស្ត្រីក្នុងការធ្វើធុរកិច្ច ស្ត្រីក្នុងការចូលរួមជំរុញនវានុវត្តន៍ និងសេដ្ឋកិច្ចបៃតង និងដើម្បីផ្សព្វផ្សាយសមភាពយេនឌ័រ លើកកម្ពស់សេដ្ឋកិច្ចសហគ្រិនស្ត្រី ពង្រឹងភាពអង់អាចក្លាហានរបស់សហគ្រិន និងការដឹក នាំគ្រប់គ្រងអាជីវកម្ម កសាងបណ្តាញ ស្វែងរកការគាំទ្រពង្រីកទីផ្សារ បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ហិរញ្ញប្បទាន ការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ តាមរយៈការធ្វើធុរកិច្ច ដែលមានការយកចិត្តទុកដាក់លើផលប៉ះពាល់ដល់បរិស្ថាន។
លោកជំទាវ បន្ថែមឱ្យដឹងទៀតថា ជុំវិញការប្រកួតនេះ សមាគមបានទទួលពាក្យ និងជម្រុះ ដោយចាប់ដំណើរការតាំងពីដើម ខែកក្កដា ឆ្នាំ២០២៦ និងមានរយៈពេលជាង២ខែ ក្នុងនោះបេក្ខនារីដែលបានដាក់ពាក្យប្រកួតមានចំនួន ២៤ រូប ត្រូវបានទទួលការ ណែនាំតម្រង់ទិសក្នុងរៀបចំខ្លួន និងបទបង្ហាញអាជីវកម្ម និងវីដេអូ និងបានឆ្លងកាត់វគ្គជំរុះមកត្រឹម ១២ រូប ដោយគណៈកម្មការ ផ្ទៃក្នុងរបស់សមាគម ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលនេះ នឹងធ្វើការប្រកាសជ័យលាភីនៅពេលក្រោយ៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា