ព័ត៌មាន
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់
នគរបាលរាជធានីភ្នំពេញ បន្តខិតខំបង្ក្រាបOnline Scams បំបែកក្រុមតូចៗ បន្ទាប់ពីមជ្ឈមណ្ឌលOnline Scams ទ្រង់ទ្រាយធំបានបង្ក្រាបរួចរាល់។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ នៅរាជធានីភ្នំពេញ បង្រ្កាបបទស្មើសOnline Scams បានចំនួន១៨៤ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៣ពាន់នាក់ ក្នុងនោះមានជាង២០០នាក់បញ្ជូនទៅតុលាការ និងរឹបអូសវត្ថុតាងជាច្រើនរួមមាន៖ទូរស័ព្ទ កុំព្យូទ័រ ស៊ីមកាត ឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចនគរបាលបណ្តាប្រទេសនានា និងកាំម៉ារ៉ាAI ជាដើម។
ឯកឧត្តមបន្តទៀតថា បើទោះបីឥលូវនេះ ការបង្រ្កាបបទល្មើសOnline scamsនៅ តាមមជ្ឈមណ្ឌលឆបោកធំៗរួចរាល់ តែនគរបាលរាជធានីភ្នំពេញនៅតែបន្តខិតខំចុះបង្ក្រាបក្រុមឆបោកទាំងនោះបំបែកជាក្រុមតូចៗ។
ឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ឋប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានលើកឡើងដែរថា គិតមកដល់ពេលនេះ មេខ្លោងជាជនជាតិខ្មែរជាប់ពាក់ព័ន្ធOnline scams ចាប់បានចំនួនជាង២០០នាក់នៅទូទាំងប្រទេសកម្ពុជា។រីឯវត្ថុតាងចាប់បានពីជនល្មើស ត្រូវរក្សាទុករហូតទាល់តែតុលាការបានសម្រចកាត់ទោសជនប្រព្រឹត្តបទល្មើសអនឡាញទាំងនោះរួចរាល់។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា សមត្ថកិច្ចជំនាញបាននិងកំពុងចាត់វិធានការក្តៅ ដោយមិនបន្ធូរដៃឡើយ លើបទល្មើសឆបោកតាមអនឡាញដោយសម្រេចបានលទ្ធផលជាច្រើន ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។អត្ថបទ៖ទូច សោភ័ណ















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣