ព័ត៌មាន
ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
ភ្នំពេញ៖រយៈពេល១ឆ្នាំមកនេះ វត្តុតាង និងសម្ភារពាក់ព័ន្ធជាច្រើន ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញដកហូត ក្នុងប្រតិបត្តិការបង្ក្រាប Online Scams កន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារនគរបាលសន្តិសុខ បានឲ្យដឹងថា ៖ លទ្ធផល នៃកិច្ចប្រតិត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធរួមមាន ៖
១. Desktop ចំនួន ១,០៦១ គ្រឿង
២. Laptop ចំនួន ៩២៣ គ្រឿង
៣. CPU ចំនួន ២,០៦៤ គ្រឿង
៤. Monitor ចំនួន ៣,៩៥២ គ្រឿង
៥. ALL in One ចំនួន ៣,១៧០ គ្រឿង
៦. I-Mac+Mac-book ចំនួន ២៣ គ្រឿង
៧. ទូរស័ព្ទ ចំនួន ២៩,៩០០ គ្រឿង
៨. Ipad+Tablet ចំនួន ៦៤ គ្រឿង ។
សូមរំលឹកថា ៖ នៅវេលារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំការធ្វើសន្និសីទបង្ហាញពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបទល្មើសអនឡាញស្គេមកន្លងមក និងបានបើកឃ្លាំងរក្សាទុកវត្ថុតាង និងសម្ភារពាក់ព័ន្ធនឹងបទល្មើសនេះ ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចូលផ្តិចយករូបភាព និងយកព័ត៌មាន ក្រោមការសម្របសម្រួល និងសហការជាមួយ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោតាមប្រព័ន្ធបច្ចេកវិទ្យា ។
ក្នុងសន្និសីទខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការរង បញ្ជាក់ថា ៖ ក្នុងរយៈពេល១ឆ្នាំមកនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្រ្កាបបទល្មើស Online Scams បានចំនួន១៨៤ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៣ពាន់នាក់ ក្នុងនោះមានជាង២០០នាក់បញ្ជូនទៅតុលាការ ។
លោកឧត្តមសេនីយ៍ទោបន្តទៀតថា បើទោះបីឥលូវនេះ បទល្មើសOnline scamsនៅតាមមជ្ឈមណ្ឌលឆបោកធំៗ ត្រូវបានបោសសម្អាតក៏ដោយ ក៏កម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការឈានទៅបន្តបោសសម្អាតសម្បុកក្រុមឧក្រិដ្ឋជនដែលកំពុងលាក់បំពួនខ្លួននៅតាមទីតាំងតូចៗ ដោយមិនលើកលែងនោះឡើយ ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារ សន្តិសុខ និងស្ថេរភាពជូនប្រជាជន និងសង្គមជាតិ ៕ លីហេង

















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣