ព័ត៌មាន
ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
(ភ្នំពេញ)៖ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាប្រចាំឆ្នាំស្តីពីយេនឌ័រ លើកទី៥ ក្រោមប្រធានបទ “កិច្ចសន្ទនាឆ្ពោះទៅផែនការសកម្មភាព៖ ការជំរុញសមភាពយេនឌ័រ និងកន្លែងការងារមានសុវត្ថិភាព ដើម្បីគាំទ្រការចាកចេញរបស់កម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ ពិធីបើកនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងវេទិកានេះ លោកជំទាវ សួស ស៊ីនួន បានបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ និងការធានាបរិយាកាសការងារប្រកបដោយសមធម៌ សុវត្ថិភាព និងការគោរពសិទ្ធិ មិនត្រឹមតែជាកាតព្វកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការពង្រឹងធនធានមនុស្ស និងការរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។
ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបាននិងកំពុងពង្រឹងឱកាសសម្រាប់ស្ត្រី និងយុវជន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្មវិធី TVET 1.5M ដើម្បីជួយឱ្យអ្នកមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ទទួលបានជំនាញ វិញ្ញាបនបត្រទទួលស្គាល់ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។
បន្ថែមពីនេះ ក្រសួងកំពុងផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាល និងការចូលរួមរបស់ស្ត្រីក្នុងជំនាញបច្ចេកទេស ការបង្កើនតួនាទីស្ត្រីក្នុងថ្នាក់ដឹកនាំ ការទប់ស្កាត់ការរើសអើង និងអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ព្រមទាំងការពង្រីកសេវាថែទាំកុមារ និងការចែករំលែកការងារថែទាំក្នុងគ្រួសារ។ វិធានការទាំងនេះមានគោលដៅបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព បរិយាបន្ន និងផ្តល់ឱកាសស្មើភាពដល់ស្ត្រី និងបុរសដែលជាកត្តាគន្លឹះមិនអាចខ្វះបាន ដោយមិនទុកនរណាម្នាក់ចោលឡើយ។
ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា នៅពេលកម្ពុជាកំពុងឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតខ្ពស់ជាងមុន ការវិនិយោគលើជំនាញ សិទ្ធិស្ត្រី និងសុវត្ថិភាពការងារ គឺជាការវិនិយោគសម្រាប់អនាគត។ ការរួមគ្នាពង្រឹងសមភាពយេនឌ័រ ការអភិវឌ្ឍធនធានមនុស្ស និងបរិយាកាសការងារប្រកបដោយបរិយាបន្ន នឹងរួមចំណែកធានាឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានចីរភាព និងគាំទ្រដល់ដំណើរការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣