ព័ត៌មាន
នៅចំពោះមុខបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើន សម្តេចធិបតីបញ្ជាក់ថា កម្ពុជាមិនមែនជាទីជម្រកសុវត្ថិភាព សម្រាប់ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ
នៅចំពោះមុខបណ្តាប្រទេសជាង២០ និងតំណាងអង្គការសហប្រជាជាតិ ប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ នៃភ្នាក់ងារស៊ើបអង្កេតសហព័ន្ធFBI នៃសហរដ្ឋអាមេរិក រួមទាំងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL ផងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ប្រាប់ពួកគេថា ប្រទេសកម្ពុជាមិនមែនជាទីកន្លែង ឬជាទីជម្រកសុវត្ថិភាព សម្រាប់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ ហើយសម្តេចធិបតី នាយករដ្ឋមន្រ្តីបានប្រាប់ពួកគេថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំកំចាត់បណ្តាញនៃការឆបោកនេះឲ្យអស់ទាំងស្រុងពីប្រទេស។

នៅក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនអនុញ្ញាតឲ្យបណ្តាញក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ឧស្សាហកម្មបច្ចេកវិទ្យា online scams មិនបានចាប់ផ្តើមកើតឡើងនៅប្រទេសកម្ពុជានោះទេ ហើយវាមិនបានកើតឡើងតែនៅប្រទេសកម្ពុជានោះដែរ។ ការពាក់ព័ន្ធដំបូងលើបញ្ហានេះរបស់ប្រទេសកម្ពុជា ត្រូវបានផ្សាភ្ជាប់ទៅនឹងកំណើននៃល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និងធុរកិច្ចនានាពាក់ព័ន្ធនឹងកាស៊ីណូ។
យ៉ាងណាក៏ដោយសម្តេចធិបតីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី កម្ពុជាទទួលខុសត្រូវទាំងស្រុង លើការធានាសន្ដិភាពព្រំដែនរបស់យើង ការអនុវត្តច្បាប់ និងការស្ដារឡើងវិញនៃបូរណភាពជាតិនៃយុត្តាធិការជាតិរបស់យើង ហើយការទទួលខុសត្រូវ ត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងដ៏ម៉ឺងម៉ាត់ និងមិនមានការយោគយល់ឡើយ។
ដើម្បីកំចាត់បណ្តាញអនឡាញស្កែមនេះឲ្យអស់ពីកម្ពុជានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បានប្រាប់អង្គសន្និសីទថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ប្រទេសកម្ពុជា បានដំឡើងគណៈបញ្ជាការរបស់ខ្លួន ទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចតែម្ដង។ បន្ថែមពីនេះ កម្ពុជាក៏បានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់កម្ពុជាផងដែរ។ សម្តេចក៏បានបញ្ជាក់ប្រាប់ទៅពួកគេផងដែរថា «កម្ពុជាចាត់ទុកការអនុវត្តច្បាប់ចំពោះការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាកាតព្វកិច្ចសន្ដិសុខជាតិអចិន្រ្តៃយ៍ មិនមែនគ្រាន់តែជាយុទ្ធនាការ ដើម្បីផ្សព្វផ្សាយបង្ហាញរូបភាពនោះឡើយ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣