ព័ត៌មាន
មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ៖ ប្រទេសកម្ពុជាជាប្រទេសគំរូមួយក្នុងការបង្រ្កាបការឆបោកតាមអនឡាញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) បានកោតសរសើរប្រទេសកម្ពុជាក្នុងការកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានបង្ហាញការបើកជំហរក្នុងការសហការគ្នាក្នុងការអនុវត្តច្បាប់បង្រ្កាប និងបិទទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
លោកស្រី Delphine Schantz អ្នកតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (UNODC-ROSEAP) បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយត្រូវបានលើកទឹកចិត្ត និងជាប្រទេសគំរូមួយក្នុងការបង្រ្កាបការឆបោកតាមអនឡាញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវមជ្ឈមណ្ឌលឆបោកថ្មីៗកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការណ៍បានបង្ហាញតាមរយៈប្រតិបត្តិការបង្ក្រាបនូវទីតាំងមជ្ឈមណ្ឌលឆបោកបានជាច្រើន។
លោកស្រី Delphine Schantz បានថ្លែងដូចនេះ ធ្វើឡើងក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា«រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
លោកស្រី មានប្រសាសន៍ថា «អ្វីដែលគួរលើកទឹកចិត្តនោះ ការកើនឡើងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញថ្មីៗកំពុងបន្តការងាររបស់ពួកគេ។ការអនុវត្តច្បាប់ត្រូវបានពន្លឿន ហើយទីតាំងធំជាច្រើនត្រូវបានបិទទ្វា ប្រទេសកម្ពុជាគឺជាឧទាហរណ៍ដ៏ល្អមួយនៃរឿងនេះ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោកស្រីបានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តច្បាប់ក្នុងការបង្រ្គាប និងបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សន្និសីទនាថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតក្នុងការបង្ហាញភាពបើកជំហររបស់កម្ពុជា ក្នុងការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទប់ស្កាត់ការឆបោកតាមអនឡាញ»។
សូមបញ្ជាក់ថា ប្រទេសដែលចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា«រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានចំនួន ២៧ប្រទេស និងអង្គការអន្តរជាតិចំនួន ៧ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានប្រតិបត្តិការប្រឆាំងការឆបោកអនឡាញយ៉ាងសកម្ម ដែលបានបិទសៀលចំនួន ៦៦៣កន្លែង និងបង្រ្កាប និងគ្រប់គ្រងមណ្ឌលឆបោក ៨៦ទីតាំង នៃទីតាំងសង្ស័យចំនួន ៨៣២ទីតាំង ព្រមទាំង បានបញ្ជូនសំណុំរឿង ៤៤៦ករណី ទៅតុលាការពាក់ព័ន្ធនឹងជនត្រូវចោទ ៣ ៩២៧នាក់ មាន២៩សញ្ជាតិ៕ អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣