ព័ត៌មាន
INTERPOL កត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកម្ចាត់ Online Scam
អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) បានធ្វើការកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកម្ចាត់ឧក្រិដ្ឋកម្ម Online Scam ដែលកំពុងតែមានការកើនឡើង និងគំរាមកំហែងនៅទូទាំងពិភពលោក។
ប្រធានក្រុមការងារសម្របសម្រួល នៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) Nicholas Court នៅក្នុងសន្ទរកថា នៃពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាន់កាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ បានទទួលស្គាល់អំពីភាពលំបាកស្មុគស្មាញក្នុងការកម្ចាត់ឧក្រិដ្ឋកម្ម Online Scams នៅតាមបណ្ដាប្រទេសជាច្រើននៅលើសកលលោក តែបានសរសើរសកម្ពុជាដែលបានកម្ទេចមជ្ឈមណ្ឌលធំៗនៃOline Scams ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈក៏កំពុងខិតខំប្រឹងប្រែងបន្តទៀតក្នុងការតាមប្រមាញ់ក្រុមបំបែកខ្លួនតូចៗ។
លោកបានបញ្ជាក់ថា ឆ្នាំមុន អាំងទែប៉ូល បានបង្កកប្រាក់ជាង៣៥០លានដុល្លារ និងគណនីធនាគារ ជិត៧០ម៉ឺន។ ហើយដើមឆ្នាំនេះ ប្រទេសជាសមាជិក ក៏ទទួលបានទឹកប្រាក់ច្រើនមកវិញផងដែរ និងសង្គ្រោះមនុស្សជិត៦០០០នាក់។ ការគំរាមកំហែងនៅតែមានការកើនឡើង ដូច្នេះហើយបានជាមានការបង្កើតក្រុមការងារ Task Force ថ្មី ដើម្បីប្រយុទ្ធប្រឆាំង។
Nicholas Court បានបន្ថែមថា ការគំរាមកំហែង និងការឆបោកតាមរយៈ Online Scams មានកម្រិតខ្ពស់ និងកើនឡើង ប៉ុន្តែអាំងទែប៉ូល មានឆន្ទៈ នេះក៏ជាឆន្ទៈរបស់កម្ពុជាជាសមាជិក និងរដ្ឋសមាជិកដទៃទៀត កំពុងដើរទាន់ល្បឿននេះដែរ ។ រួមគ្នាគឺយើងមានសមត្ថភាពទប់ស្កាត់ឧក្រិដ្ឋកម្មនេះ និងការពារប្រជាពលរដ្ឋរបស់យើង ដូច្នេះហើយបានជា អាំងទែប៉ូល ស្វាគមន៍សេចក្ដីថ្លែងការក្រុងភ្នំពេញ ដែលនឹងធ្វើនៅចុងបញ្ចប់សន្និសីទនេះ ដែលបង្ហាញពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រឆាំងនឹងការឆបោក៕ អត្ថបទ៖ វ៉ាន់

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣