ព័ត៌មាន
INTERPOL បង្ហាញជំហររីករាយសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ INTERPOL ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលកម្ពុជាជាម្ចាស់ផ្ទះថា លោកបានមើលឃើញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសង្ឃឹមថា INTERPOL និងកម្ពុជានឹងអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាសកល។
លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) បានប្រាប់ BTV ថា លោកពិតជាមានសេចក្តីរីករាយណាស់ដែលបានមកកាន់ប្រទេសកម្ពុជា។ នេះជាលើកដំបូងហើយដែលលោកបានមកទីនេះ ហើយលោកយល់ឃើញថា កម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាតមួយ។ ព្រឹត្តិការណ៍នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានតម្លៃផងដែរ។ ដូចដែលលោកបានលើកឡើងនៅក្នុងសុន្ទរកថា កម្ពុជាពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើវិស័យនេះ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្តទៀត ដូចគ្នានឹងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោកដែរ។
លោកមានប្រសាសន៍ថា អង្គការ INTERPOL មានសេចក្តីរីករាយក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយយើងសង្ឃឹមថា យើងនឹងអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាសកល រួមទាំង នៅក្នុងប្រទេសកម្ពុជាផងដែរ។
បើតាម លោក Nicholas Court កាលពីឆ្នាំមុន INTERPOL បានបង្កកប្រាក់ជាង ៣៥០លានដុល្លារ និងគណនីធនាគារជិត ៧០ម៉ឺន ព្រមទាំងជួយសង្គ្រោះមនុស្សជិត ៦,០០០នាក់។ ទោះជាយ៉ាងណា ការគំរាមកំហែងពីការឆបោកតាមអនឡាញនៅតែបន្តកើនឡើង ដែលជំរុញឱ្យ INTERPOL បង្កើតក្រុមការងារថ្មី ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងបទល្មើសនេះ។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាង INTERPOL កម្ពុជា និងបណ្តាប្រទេសសមាជិក គឺជាគន្លឹះសំខាន់ក្នុងការទប់ស្កាត់ការឆបោកតាមអនឡាញ និងការពារប្រជាពលរដ្ឋ។ INTERPOL ក៏បានស្វាគមន៍ «សេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ» ដែលបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោក៕អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣