Connect with us

ព័ត៌មាន

ប្រធានវេទិកាអនាគតនៃកម្ពុជា៖ មានតែកម្ពុជា​ទេដែលចាប់​ផ្តើមបញ្ចប់ Online Scams និងបង្ក្រាបមជ្ឈមណ្ឌលធំៗ

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនៃកម្ពុជា ដែលជាវគ្មិន​ក្នុងវេទិកាពិភាក្សា ការឆ្លើយតបក្នុងតំបន់ និងសកលលោក​ចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា សន្និ​សីទ​អន្តរជាតិស្តីពីការ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា គឺពិតជាមានសារសំខាន់ក្នុងការជជែកគ្នា​ដោយ​ចំហរនិងជជែកគ្នាអំពី Online Scams ដែលជាបញ្ហា​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។ ហើយបើសិនមើលអំពីបញ្ហា Online Scams នៅតំបន់អាស៊ីអាគ្នេយ៍ គឺចាត់ទុកថាជាបញ្ហាមួយដ៏ធំ ដោយសារមានរូបភាពខុសៗគ្នា។

លោក អ៊ូ វីរៈ បានបញ្ជាក់ថា មានតែប្រទេសកម្ពុជា​Teដែលចាប់ផ្តើមបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមជ្ឈមណ្ឌលធំៗពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបិទ ត្រូវបានបង្ក្រាប ត្រូវបានកំចាត់ចោល ហើយការបង្ក្រាបមជ្ឈមណ្ឌលធំៗគឺពិតជាមានមែននៅកម្ពុជា និងទទួលបានជោគជ័យ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បានផ្តួចផ្តើមគំនិតធ្វើជាម្ចាស់​ផ្ទះនិង​ម្ចាស់ការ​ក្នុង​ការ​រៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូល​រួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បី​បង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការ​បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការ លើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការចែករំលែកព័ត៌មាន គាំទ្រការស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច័យ និងកសាងសមត្ថភាព ព្រមទាំងការទទួលយកពលរដ្ឋខ្លួនត្រលប់ទៅវិញ។ សម្រាប់សន្និសីទនេះ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ ការចូលរួមសហការគាំទ្រ របស់អង្គការអន្តរជាតិចំនួន ៣ រួមមាន៖ អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL), ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិង ឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (UNODC-ROSEAP) និង មជ្ឈមណ្ឌលសហប្រតិបត្តិការ សន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) ព្រមទាំង ការចូលរួមពីប្រតិភូនៃបណ្តាប្រទេសចំនួន ២៧ អង្គការអន្តរជាតិចំនួន ៦ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥០០ នាក់។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia