ព័ត៌មាន
ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជាចុះMOU ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
ភ្នំពេញ៖ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា(CI) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល ៥ ឆ្នាំ (២០២៦-២០៣១) ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំនេះ នឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការការពារ និងអភិរក្សធនធានធម្មជាតិ ការស្រាវជ្រាវ និងបច្ចេកវិទ្យា ការអភិវឌ្ឍសហគមន៍ ការកសាងសមត្ថភាព និងនិរន្តរភាពហិរញ្ញវត្ថុ។ អនុស្សរណៈនេះក៏មានគោលបំណងបន្ស៊ីយុទ្ធសាស្ត្រនិងសកម្មភាពរបស់អង្គការ CI ស្របគ្នាយ៉ាងពេញលេញជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» របស់ក្រសួងបរិស្ថានផងដែរ។
ព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូ កិច្ចសហប្រតិបត្តិការស្អិតរមួត ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ អភិរក្សជីវចម្រុះ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹ ងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ ។ កិច្ចសហការនេះ នឹងបន្តអនុវត្តនៅតំបន់អាទិភាពនានា រួមមាន តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ជាដើម។
គួរបញ្ជាក់ផងដែរថា ក្រសួងបរិស្ថានបាន និងកំពុងបោះជំហានយ៉ាងស្វាហាប់ តាមរយៈការដាក់ចេ ញនិងអនុវត្តយ៉ាងជោគជ័យនូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដោយឈរលើមុំ៣ គឺ«ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ដែលឆ្លើយតបទាំងស្រុងទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។











-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣