ព័ត៌មាន
ឯកឧត្តម ឌិត ទីណា៖ កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគលើវិស័យផ្នែកកែច្នៃ និងវេចខ្ចប់ស្រូវអង្ករសម្រាប់ការនាំចេញ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។
ក្រោយចប់ជំនួបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងលើផេកផ្លូវការ នៅរសៀលថ្ងៃទី៨ សីហា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកឧត្តមឯកអគ្គរាជទូតថ្មី ក្នុងបេសកកម្មបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើការកែច្នៃស្រូវអង្ករទៅប្រទេសម៉ាឡេស៊ី។
នៅក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តជាមួយវិស័យឯកជន គឺជារឿងចាំបាច់ ដើម្បីសហការរួមគ្នាឈានទៅផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគមកវិនិយោគលើផ្នែកកែច្នៃ វេចខ្ចប់ស្រូវអង្ករសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហើយកម្ពុជាមានកសិផលជាច្រើនទៀត ដែលមានគុណភាពល្អប្រណិត (Premium) ដោយមិនប្រកួតលើបរិមាណនោះទេ។
ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីព្រែកជីកហ្វូណនតេជោ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ក្នុងការកាត់បន្ថយរយៈពេល និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម ជួយគាំទ្រដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម ធារាសាស្ត្រ វារីប្បកម្ម ជាពិសេសជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា៕
អត្ថបទ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦