ព័ត៌មាន
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, ខ្ញុំនឹងបន្តកំដរលេងជាមួយពួក កម្ចាត់ត្រកូលហ៊ុន រហូតពួកនេះអស់ពីផែនដី»
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយបញ្ជាក់ជាថ្មីថា អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា, សម្ដេចនឹងបន្តកំដរលេងជាមួយពួក «កម្ចាត់ត្រកូលហ៊ុន» រហូតពួកនេះអស់ពីផែនដី ខណៈសម្ដេចបានរំឭកថា ថ្ងៃនេះ គឺជាខួបលើកទី២៨ ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្ដេចពីសំណាក់ពួកចោរនយោបាយ (24.9.1998-24.9.2026)។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃនេះជាខួបលើកទី២៨ ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ (24.9.1998-24.9.2026)។
សម្ដេចតេជោ បានរំឭកថា ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ ពេលនោះហើយដែលសម្ដេចយកដៃដាក់លើក្បាល ដោយនិយាយក្នុងចិត្តថា «ខ្ញុំត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន»។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ សម្ដេចបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី ដោយមានការប្រជុំគណអចិន្ត្រៃយ៍គណបក្សនៅផ្ទះ សម្ដេចនៅតាខ្មៅ នាល្ងាចថ្ងៃ២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពសម្ដេច ជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យសម្ដេចឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។

សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំគិតថា ខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថា ត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាម និងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ»។
សម្ដេចតេជោបានបញ្ជាក់ថា ក្រោយមកសម្ដេចបាននិយាយថា «ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី ខ្ញុំពិតជាធ្វើបានមែន គឺ ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាង ៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ»។
សម្ដេចបន្ថែមថា ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ ៤៦ឆ្នាំ តែដល់គេចង់សម្លាប់ត្រូវធ្វើ នាយករដ្ឋមន្ត្រី ២៥ឆ្នាំទៀតរហូតអាយុ ៧១ឆ្នាំទើបឈប់។ អំណាច ហ៊ុន សែន មិនទាន់ចប់ទេ ទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ ខ្ញុំនឹងបន្តកំដរលេងជាមួយពួក (កំចាត់ត្រកូលហ៊ុន) រហូតពួកនេះអស់ពីផែនដី៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣