ព័ត៌មាន
អគ្គស្នងការ៖ ការឃាត់ខ្លួនឧក្រិដ្ឋជនភាគច្រើនជាបុគ្គលិក ឬអ្នកគ្រប់គ្រងប៉ុណ្ណោះ ចំណែកមេខ្លោង អ្នកបញ្ជា និងបណ្តាញឧក្រិដ្ឋជននៅពីក្រោយស្ថិតនៅក្រៅប្រទេស
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍បញ្ជាក់ថា ការឃាត់ខ្លួនឧក្រិដ្ឋជនភាគច្រើនបានត្រឹមតែជាបុគ្គលិក ឬអ្នកគ្រប់គ្រងប៉ុណ្ណោះ ចំណែកមេខ្លោង អ្នកបញ្ជា និងបណ្តាញឧក្រិដ្ឋជននៅពីក្រោយ ស្ថិតនៅក្រៅប្រទេស ដែលធ្វើឱ្យប្រតិបត្តិការ បោសសម្អាត មិនទាន់កាត់ផ្តាច់បានដល់ឬសគល់ ដោយសារកត្តាពេលវេលា មធ្យោបាយ បច្ចេកវិទ្យា សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តនីតិវិធីនៅមានកម្រិត។
ការបញ្ជាក់នេះ នៅក្នុងសន្និសីទអន្តរជាតិស្ដីពីការពារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម ស ថេត បានបន្តថា ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ អាចធ្វើការការសន្និដ្ឋានវាយតម្លៃបានថា៖កិច្ចប្រតិបត្តិការជាសក្ខីភាពឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈ ដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបនិងការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាំបាច់ត្រូវមានព័ត៌មានច្បាស់លាស់ និង ផែនការប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេត ព្រមទាំងកិច្ចសហការជាអន្តរជាតិ គឺជាកត្តាមិន អាចខ្វះបានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកម្មវត្ថុ គោលដៅ និងកាតព្វកិច្ចរួម របស់បណ្តាប្រទេសទាំងក្នុងតំបន់ និងសកលលោក សំដៅធានាបាននូវការកាត់ផ្តាច់ប្រព័ន្ធ អេកូឡូស៊ីឧក្រិដ្ឋកម្មទាំងមូល ព្រមទាំងបណ្តាញគាំទ្រផ្សេងៗទៀត។ល។
អគ្គស្នងការនគរបាលបានបន្តទៀតថា ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រតិបត្តិការបានផ្តល់នូវផលវិបាកមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ រួមមាន៖
១.បទល្មើសប្រើប្រាស់បច្ចេកវិទ្យានិងទូរគមនាគមន៍ ដែលបង្កភាពស្មុគស្មាញដល់ការគ្រប់គ្រង ភស្តុតាង ទិន្នន័យ និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋជន ដែលមានក្រុមឧក្រិដ្ឋជនមួយចំនួនតូចគេចខ្លួន និងរៀបចំធ្វើសកម្មភាពជាក្រុមតូចៗ ដើម្បីឆក់ឱកាសលួចលាក់ប្រព្រឹត្តបទល្មើស
២.កិច្ចប្រតិបត្តិការភាគច្រើនធ្វើឡើងនៅតាមបណ្តាគោលដៅធំៗ ដែលបង្កភាពស្មុគស្មាញដល់ ការគ្រប់គ្រងទីតាំង គោលដៅ មុខសញ្ញា និងបុគ្គលពាក់ព័ន្ធ ជាពិសេសការកំណត់អត្តសញ្ញាណជនរង គ្រោះ ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្កគ្រោះថ្នាក់ជាយថាហេតុ
៣.ការឃាត់ខ្លួនឧក្រិដ្ឋជនភាគច្រើនបានត្រឹមតែជាបុគ្គលិក ឬអ្នកគ្រប់គ្រងប៉ុណ្ណោះ ចំណែក មេខ្លោង អ្នកបញ្ជា និងបណ្តាញឧក្រិដ្ឋជននៅពីក្រោយ ស្ថិតនៅក្រៅប្រទេស ដែលធ្វើឱ្យប្រតិបត្តិការ បោសសម្អាត មិនទាន់កាត់ផ្តាច់បានដល់ឬសគល់ ដោយសារកត្តាពេលវេលា មធ្យោបាយ បច្ចេកវិទ្យា សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តនីតិវិធីនៅមានកម្រិត។
៤.ក្នុងប្រតិបត្តិការមានជនបរទេសច្រើនសញ្ជាតិ និងចម្រុះជាតិសាសន៍ ដែលគ្មានឯកសារជាប់ ខ្លួន ការប្រើប្រាស់ភាសា ការកំណត់អត្តសញ្ញាណបុគ្គល ការរក្សាទុកនៅតាមទីតាំង មានរយៈពេលយូរ និងមានភាពចង្អៀតណែន បង្កបញ្ហាស្មុគស្មាញដល់ការផ្គត់ផ្គង់អាហារ និងអាចប៉ះពាល់សុខភាព។ល។
៥.កិច្ចសហការអន្តរជាតិនៅមានកម្រិតពាក់ព័ន្ធការចែករំលែក វិភាគព័ត៌មាន ទិន្នន័យ ជំនួយ បច្ចេកវិទ្យានិងកោសល្យវិច័យ។ កិច្ចសហការរបស់បណ្តាស្ថានទូត ឬស្ថានតំណាងបរទេស ក្នុងការ ទទួលយកពលរដ្ឋបរទេសដែលត្រូវវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ និងការបណ្តេញចេញ នៅ មានភាពយឺតយ៉ាវ។


-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣