ព័ត៌មាន
កម្ពុជា-ស្វីស ពិគ្រោះយោបល់លើគោលដៅអភិវឌ្ឍន៍កម្ពុជា ក្រោមកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់ អាស៊ីអាគ្នេយ៍
កម្ពុជា និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា (SDC) បើកការពិគ្រោះយោបល់ ពិភាក្សាលើ គោលដៅអភិវឌ្ឍន៍កម្ពុជា ក្រោមកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ព្រមទាំងទិសដៅនៃកិច្ចសហ- ប្រតិបត្តិការជាមួយស្វីសនាពេលអនាគត ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រចាំកម្ពុជា (SDC) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចពិគ្រោះយោបល់ ស្តីពីកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់ អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់រដ្ឋាភិបាលស្វីសក្នុងវិស័យសំខាន់ៗរួមមាន សុខាភិបាល, ទេសចរណ៍, ការអភិវឌ្ឍជំនាញ, បម្រែបម្រួលអាកាសធាតុ និងភាពធន់បរិស្ថាន, អភិបាលកិច្ច, ការបោសសម្អាតមីន និងសហគ្រិនភាព នៅក្រោមកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គសម្រាប់ឆ្នាំ២០២២–២០២៦ ដែលបានបញ្ចប់ទៅដោយជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍នូវការពង្រីកកិច្ចសហប្រតិបត្តិការពីថ្នាក់តំបន់មេគង្គ ទៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល នៃកម្មវិធី សហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ។ កម្មវិធីសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើវិស័យអាទិភាព ចំនួនពីររួមមាន៖ ១) សកម្មភាពក្នុងបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន និង ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ដោយបញ្ចូលគោលការណ៍អភិបាលកិច្ចល្អ ជាមូលបទអន្តរវិស័យ ។ អង្គប្រជុំបានបង្ហាញការគាំទ្រ ចំពោះកម្មវិធី សហប្រតិបត្តិការនេះ និងគូសបញ្ជាក់អំពីសង្គតិភាពនៃកម្មវិធីទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ៕អត្ថបទ៖ សុន រ៉ាឌី,





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣