ព័ត៌មាន
សន្និសីទ ICCOS បង្ហាញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញរបស់កម្ពុជា និងជំរុញការវិនិយោគ និងទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅកម្ពុជា គឺជាឱកាសសំខាន់មួយក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ ព្រមទាំងជួយផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិ និងលើកកម្ពស់ប្រទេសជាគោលដៅវិនិយោគ និងទេសចរណ៍។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា តាមរយៈការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្នុងរយៈពេលពីរថ្ងៃនេះ កម្ពុជាបានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា ប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏ជាផ្នែកមួយក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងភាពជឿជាក់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តមបានបន្តថា សន្និសីទអន្តរជាតិ ICCOS ក៏បានចូលរួមចំណែកក្នុងការពង្រឹងទំនុកចិត្តរបស់វិនិយោគិនបរទេស និងភ្ញៀវទេសចរអន្តរជាតិ ដោយបង្ហាញពីការខិតខំរបស់កម្ពុជាក្នុងការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព និងមានភាពជឿជាក់ សម្រាប់ការវិនិយោគ និងការធ្វើដំណើរទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគ ដោយសារមានទីតាំងភូមិសាស្ត្រអំណោយផល និងមានសក្ដានុពលក្នុងការអភិវឌ្ឍលើវិស័យផ្សេងៗ។ ឯកឧត្តមក៏បានបញ្ជាក់ពីស្ថានភាពសន្តិសុខក្នុងមូលដ្ឋាន និងបានអំពាវនាវដល់វិនិយោគិនបរទេស និងភ្ញៀវទេសចរអន្តរជាតិ ឱ្យពិចារណាមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា ជាពិសេស ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានសក្តានុពលសម្រាប់ការវិនិយោគ និងទេសចរណ៍។
ខេត្តកំពង់ឆ្នាំងគឺជាតំបន់សក្តានុពលមួយដែលបានទាក់ទាញគម្រោងវិនិយោគខ្នាតធំជាច្រើន រួមមាន គម្រោងដំឡើងរថយន្ត, ស្ថានីយថាមពលព្រះអាទិត្យ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រកាត់ដេរ ជាច្រើនទៀត៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣