ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្មណែនាំក្រុមការងារអច្ឆរិយភាពទន្លេមេគង្គ ជួយបង្កកំណើតប្រភេទសត្វកម្រដើម្បីបង្កើនសត្វក្នុងធម្មជាតិ
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីកន្លងទៅនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ដើម្បីពិភាក្សាមួយចំនួនពាក់ព័ន្ធការបង្ករបង្កើនសត្វក្នុងធម្មជាតិ។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៤នេះ បានលើកឡើងក្នុងផេកផ្លូវការថា នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ដល់ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នា ដើម្បីឱ្យមានភាពប្រសើរឡើងនូវធនធានធម្មជាតិនៃទន្លេមេគង្គ ដែលមានសារៈប្រយោជន៍សម្រាប់មនុស្សជាតិ។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យក្រុមការងារត្រូវគិតគូរពីយុទ្ធសាស្រ្តគ្រប់គ្រងធនធានធម្មជាតិឱ្យមានតុល្យភាព ដោយកំណត់អំពីបរិមាណតម្រូវការចំណីអាហាររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ក្រុមការងារ ត្រូវមានគោលដៅពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ប្រភេទ ត្រីបបែលយក្ស សត្វផ្សោត ត្រីគល់រាំង និងសត្វកម្រផ្សេងៗទៀត ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។
ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ ចូលរួមសហការជាមួយរដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក្រសួងនឹងជួយគាំទ្រទាំងលក្ខណៈផ្លូវច្បាប់ និងបច្ចេកទេស៕
អត្ថបទ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧