ព័ត៌មាន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន៖ ការប្រយុទ្ធប្រឆាំងឆបោកតាមអនឡាញពុំអាចមានប្រទេសណាមួយអនុវត្តបានជោគជ័យតែម្នាក់ឯងបានឡើយ
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃកម្ពុជា (គ.ប.ច.ប.) បានថ្លែងថា «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពុំអាចមានប្រទេសណាមួយ អនុវត្តបានជោគជ័យតែម្នាក់ឯងបានឡើយ ពោលគឺតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិពីគ្រប់កម្រិត»។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមជាអធិបតីបិទជាផ្លូវការនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ជូនចំពោះ ប្រធានប្រតិភូ, បណ្តាសមាជិកប្រតិភូ, វាគ្មិនកិត្តិយស និងមន្ត្រីជាន់ខ្ពស់ទាំងអស់ ចំពោះការចូលរួមយ៉ាងសកម្មផុសផុល នៅក្នុងសន្និសីទអន្តរជាតិ ដ៏មានសារៈសំខាន់នេះ និងជាពិសេស សម្រាប់ការចែករំលែកនូវទស្សនទានដ៏មានអត្ថន័យ ជ្រាលជ្រៅ, បទពិសោធយ៉ាងល្អៗ, ការវិភាគស៊ីជម្រៅ និងអនុសាសន៍សំខាន់ៗប្រកបដោយ គុណតម្លៃជាច្រើនអនេក ដែលបានធ្វើឱ្យសន្និសីទអន្តរជាតិរបស់យើង បានបិទបញ្ចប់ទៅ ប្រកបដោយខ្លឹមសារ លទ្ធផលផ្លែផ្កា គួរជាទីមោទនៈ។
ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងថា ថ្វីត្បិតតែសន្និសីទរបស់យើង ប្រព្រឹត្តទៅត្រឹមរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែតាមរយៈសេចក្តី សង្ខេបនៃលទ្ធផលសន្និសីទ ដែលបានអានដោយ ឯកឧត្តម ផាត កុសល តំណាងគណៈកម្មការ រៀបចំសន្និសីទនាពេលអម្បាញ់មិញនេះ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រតិភូដែលបាន ចូលរួមទាំងអស់ បានចូលរួមចែករំលែកទស្សនទាន និងបទពិសោធល្អៗ ដ៏មានសារៈសំខាន់ ជាច្រើនដូចជា៖ ប្រទេសបទពិសោធនៃការឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់បណ្តា ការចែករំលែកបញ្ហាប្រឈម និងនិន្នាការវិវឌ្ឍថ្មីៗនៃបទល្មើស, ការកសាងភាពធន់នៃប្រព័ន្ធសន្តិសុខសាយប័រ, ការវិវឌ្ឍនិងបញ្ហាប្រឈមថ្មីៗ ដែលកើតមានពីបញ្ញាសិប្បនិម្មិត AI, ការចែករំលែកទស្សនទានអំពីការស៊ើបអង្កេតហិរញ្ញវត្ថុ និងបញ្ហាប្រឈមកើតចេញពី ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល, រាល់ខ្លឹមសារដែលបានជជែកពិភាក្សា និងចែករំលែកទាំងអស់នេះ សុទ្ធតែជាគន្លឹះ កូនសោដ៏សំខាន់ និងជាពិសេសបានឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងមូលបទរបស់យើង គឺ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
ឯកឧត្តមាបានថ្លែងថា កិច្ចពិភាក្សា និងការចែករំលែកធាតុចូលសំខាន់ៗ អំពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេល១ថ្ងៃកន្លះកន្លងទៅនេះ ពិតជាបានបន្សល់ទុកនូវមេរៀនដ៏សំខាន់ៗ ប្រកបដោយគុណតម្លៃជាច្រើន សម្រាប់ប្រតិភូចូលរួមទាំងអស់ ប៉ុន្តែមេរៀនមួយដែលខ្ញុំ យល់ឃើញថា យើងពិតជាបានរៀនសូត្រ និងទទួលស្គាល់ទាំងអស់គ្នានោះ គឺ «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពុំអាចមានប្រទេសណាមួយ អនុវត្តបានជោគជ័យ តែម្នាក់ឯងបានឡើយ ពោលគឺតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិពីគ្រប់កម្រិត» ដែលនេះ ក៏ជាប្រសាសន៍ដ៏មានអត្ថន័យ ប្រកបដោយទស្សនវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីផងដែរ៕




-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ