ព័ត៌មាន
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ពហុវិបត្តិកើតមានឡើងជាបន្តបន្ទាប់ ដែលកម្ពុជា បាន និងកំពុងជួបប្រទះរួមមានការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយ, សង្រ្គាមឈ្លានពាន និងការរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា,សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងវិបត្តិសកលផ្សេងៗមួយចំនួនទៀត ។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងផ្តល់ជាសាច់ប្រាក់បន្ថែមលើអត្ថប្រយោជន៍នានាដែលគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ កំពុងតែទទួលបានពីរាជរដ្ឋាភិបាលស្រាប់ ដោយក្នុងមួយគ្រួសារនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៦ម៉ឺនរៀល និងសមាជិកគ្រួសារម្នាក់ៗ ៥ ពាន់រៀល បន្ថែមសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ, អ្នករស់នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារនឹងទទួលបាន ៤ម៉ឺន៨ពាន់រៀល និងសមាជិកម្នាក់ៗ ៥ពាន់រៀលបន្ថែម, និងគ្រួសារនៅទីជនបទនឹងទទួលបាន ៤ម៉ឺនរៀលក្នុងមួយគ្រួសារ និងសមាជិកម្នាក់ៗ ៥ ពាន់រៀលបន្ថែម។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឡើងចំនួន ៤ លើក ក្នុងឆ្នាំ២០២៦ ក្នុងអំឡុងនៃការឡើងតម្លៃនៃប្រេង និងឧស្ម័នឥន្ធនៈ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមាន បណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ប្រមាណ ៤លាន ៦ សែននាក់ នៅទូទាំងប្រទេស។
សូមរម្លឹកជូនថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែន ផងដែរ៕



-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ