ព័ត៌មាន
កម្ពុជាប្តេជ្ញាចិត្តផ្តល់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកច្បាប់ក្នុងការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួន ចំពោះអ្នកចូលរួមក្នុងសន្និសីទអន្តរជាតិ ICCOS-2026 ដែលមានតំណាងមកពី ២៧ប្រទេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយដៃគូអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម បន្តថា កិច្ចសហប្រតិបត្តិការនេះ ត្រូវអនុវត្តដោយគោរពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ព្រមទាំងផ្អែកលើការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសជាដៃគូ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងដៃគូអន្តរជាតិមួយចំនួន ដូចជា FBI, INTERPOL និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងបទល្មើសដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា។
តាមរយៈសន្និសីទ ICCOS-2026 កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបចំពោះការកើនឡើងនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន។ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់, ការចែករំលែកព័ត៌មាន, និងការសម្របសម្រួលរវាងអាជ្ញាធរនៃប្រទេសពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការបង្ការ, ទប់ស្កាត់, និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មប្រភេទនេះឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣