ព័ត៌មាន
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
រាជធានីភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជនសង្ស័យម្នាក់ ជាម្ចាស់គណនេយ្យហ្វេសបុសឈ្មោះ Hok Nave ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធការបែកធ្លាយសម្លេងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា នៅសមរភូមិមុខ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគណនេយ្យផ្ទាល់ខ្លួនរបស់លោកថា « ខ្ញុំបាទសូមគោរពជុំរាបជូនមហាជនមេត្តាជូនជ្រាបថា (បុរសម្នាក់ឈ្មោះពិតគឹម ភិរម្យជាម្ចាស់គណនីហ្វេសស្បុកឈ្មោះHok Nave)ដែលកំពុងតែមានការជជែកវែកញែករឿង បែកធ្លាយសម្លេង និងប៉ះពាល់កិត្តិយសវីរះកងទ័ពនិងលើប្អូនស្រីដោយសំណូមពរដល់សមត្ថកិច្ចយើងខ្ញុំឱ្យមានចំណាត់ការលើជននោះសមត្ថកិច្ចយើងខ្ញុំបាទធ្វើការឃាត់ខ្លួនរួចហើយបាទ » ។
គួរជម្រាបថា ៖ សម្លេងបែកធ្លាយ ដោយប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជានៅសមរភូមិមុខ នេះ បានទទួលការខឹងសម្បា និងមិនអាចទទួលយកបាននោះឡើយ ពីសំណាក់មហាជនលើបណ្តាញសង្គម ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសគឺវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលកំពុងបំពេញភារកិច្ចដ៏ឧដ្តុងឧត្តមក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសជិតខាង ។
ពាក្យពេជន៍ពុំសមរម្យរបស់បុគ្គលខាងលើរូបនេះ បានភ្ជាប់ខ្លឹមសារថា « ការជួយជំនួយដល់កងទ័ពគ្មានចំណេញអ្វីនោះឡើយ , កងទ័ពទាំងនោះ គ្មានតម្លៃអ្វីទេ នាំតែបំបង់បាយ តិចចង់បាននេះ តិចចង់បាននោះ , កងទ័ពគ្មានស្មោះត្រង់អីទេ គិតតែប្រយោជន៍រៀងៗខ្លួន , ពេលមានជំនួយស្បៀងច្រើន ចង់ហៅ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មកទទួល ក៏បានដែរ ទទួលជាលក្ខណៈវីអាយភីទៅទៀត .ល. ៕ លីហេង



-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣