ព័ត៌មាន
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល ១០០០០០ រៀលគំរូថ្មី
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល និងធនប័ត្រប្រភេទ ១០០០០០ រៀល គំរូថ្មី អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការចរាចររូបិយវត្ថុក្នុងសេដ្ឋ កិច្ចជាតិ។
យោងតាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រិត្យចំនួនពីរ ស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល គំរូថ្មី និងអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ១០០០០០ រៀលគំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
ជុំវិញធនប័ត្រខាងលើនេះ, យោងតាមមាត្រា៣ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា សម្រាប់ការចេញផ្សាយធនប័ត្រ (ក្រដាសប្រាក់) គំរូថ្មីទាំងពីរប្រភេទនេះ នឹងត្រូវដាក់ឱ្យចរាចរទន្ទឹមគ្នា ជាមួយប្រភេទ ក្រដាសប្រាក់គំរូចាស់ៗ ដែលកំពុងចរាចរនៅលើទីផ្សារបច្ចុប្បន្ន ដោយមិនមានការដកហូតគំរូចាស់នោះឡើយ៕អត្ថបទ៖ សុន រ៉ាឌី,






-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣