ព័ត៌មាន
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។
របៀបវារៈទាំងនោះរួមមាន៖
ទី១៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ គឺជាកិច្ចដំណើរការនៃគោលនយោបាយជាតិរយៈពេលវែង។ គោលនយោបាយនេះនឹងដើរតួជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់បំផុត សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ (២០២៦-២០៣៥) ក្នុងគោលបំណង ជំរុញ និងអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ ឱ្យកាន់តែមានភាពទំនើប ច្បាស់លាស់ និងទាន់ពេលវេលា។ លើកកម្ពស់គុណភាពនៃការធ្វើសមាហរណកម្មទិន្នន័យ ស្ថិតិតាមវិស័យ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងផ្នែកឯកជន។ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាល និងអ្នកធ្វើសេចក្តីសម្រេចគោលនយោបាយ ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចឱ្យចំគោលដៅ។
បច្ចុប្បន្ន សេចក្តីព្រាងគោលនយោបាយនេះ ស្ថិតក្នុងរបៀបវារៈអាទិភាពទី១ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីទទួលបានការសម្រេច និងអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលដៅបម្រើឱ្យការអភិវឌ្ឍជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ទី២៖ របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ៖
របាយការណ៍នេះ គឺជារបៀបវារៈអាទិភាពទី២ ដែលត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងឆ្លង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ របាយការណ៍នេះត្រូវបានដាក់ឆ្លងទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីវាយតម្លៃលើលទ្ធផលការងារកន្លងមក និងដាក់ចេញនូវទិសដៅបន្ត ក្នុងការបម្រើឱ្យគោលនយោបាយសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ របាយការណ៍នេះ ផ្តោតសំខាន់លើការបង្កើតរបៀបវារៈ និងយន្តការតភ្ជាប់ដោយផ្ទាល់រវាងសិប្បកម្មក្នុងស្រុក សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាមួយបណ្តាញចែកចាយធំៗ។ គោលបំណងគឺជំរុញការប្រើប្រាស់វត្ថុធាតុដើម និងផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីខាងក្រៅប្រទេស។ របាយការណ៍វឌ្ឍនភាពមួយនេះ ដើរទូជាឯកសារយុទ្ធសាស្ត្រគន្លឹះ (ឆ្លងទន្ទឹមគ្នានឹងរបាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម) ក្នុងការរុញច្រានសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា ឱ្យមានលក្ខណៈប្រកួតប្រជែងខ្ពស់ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ទី៣៖ របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម៖ របាយការណ៍នេះជារបៀបវារៈអាទិភាពទី៣ ដែលត្រូវបានលើកយកមកពិនិត្យ ពិភាក្សា និងឆ្លង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកនេះ ធ្វើឡើងក្នុងគោលបំណងឱ្យគណៈរដ្ឋមន្ត្រីពិនិត្យ និងវាយតម្លៃលើសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តផែនការសកម្មភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងវិស័យភស្តុភារកម្ម (ឡូជីស្ទីក) នាពេលកន្លងមក។
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានចាត់ទុក វិស័យភស្តុភារកម្ម គឺជាឆ្អឹងខ្នង និងជាចំណែកដ៏សំខាន់បំផុត ក្នុងការទាក់ទាញវិនិយោគទុនបរទេស។ របាយការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃសេវាឡូជីស្ទីកនៅកម្ពុជា ដើម្បីបង្កើនភាពប្រកួតប្រជែងពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ និងសកលលោក។
ក្រៅពីរបៀបវារៈខាងលើនេះទៅ សម្តេចមហាបវរធិបតី នឹងលើកឡើងនូវបញ្ហានានាក្នុងសង្គម ព្រមទាំងដាក់ចេញការណែនាំនានាទៅកាន់អាជ្ញាធរ ដែលក្នុងនោះរួមមានវិធានការឆ្លើយតបបញ្ហាគ្រោះធម្មជាតិជាដើម៕










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ