ព័ត៌មាន
ក្រសួងបរិស្ថានជំរុញភាពស្អាតតាមមូលដ្ឋានសាលារៀន និងវត្តអរាម ដើម្បីបំផុសស្មារតីនៃភាពស្អាតនៅតាមសហគមន៍កាន់តែប្រសើរ
ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកសម្ភារៈទុកដាក់សំរាម និងសំណល់ថ្មពិលចំនួន ៥ធុង ទៅប្រគេនថ្វាយសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់សម្រាប់បង្កើនភាពស្អាតក្នុងវត្តអារាម ជាពិសេសក្នុងរដូវបុណ្យភ្ជុំ ដែលមានប្រជាពលរដ្ឋ មកវត្តយ៉ាងច្រើនកុះករ។
ការផ្តល់ជូនធុងទុកដាក់សំរាម និងសំណល់ថ្មពិល នាពេលនេះ មានបំណងផ្សព្វផ្សាយ ចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិកក្រោមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វោះបាន» និងលើកកម្ពស់សោភ័ណភាព អនាម័យ និងការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់គ្រោះថ្នាក់ ឱ្យបានត្រឹមត្រូវ រួមទាំងពង្រឹងផ្នត់គំនិតអនាម័យ និងបរិស្ថានស្អាតនៅក្នុងទីអារាម ជូនដល់សាធារណជន។
សូមបញ្ជាក់ថា វត្តអារាមជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋយ៉ាងច្រើននៅពេលមានពិធីបុណ្យ និងការមកកម្សាន្តពីប្រជាពលរដ្ឋ អ្នកទេសចរណ៍។ ការជំរុញភាពស្អាត និងការគ្រប់គ្រងសំរាមក្នុងវត្ត មិនត្រឹមតែលើកកម្ពស់សោភ័ណភាព ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូ ដ៏មានឥទ្ធិពលសម្រាប់ពុទ្ធបរិស័ទ យកទៅអនុវត្តតាមមូលដ្ឋានរៀងៗខ្លួន។
ដើម្បីធានាចីរភាពនៃភាពស្អាតនៅកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដើម្បីកម្ពុជាស្អាតជាទំហានៗ ក្នុងនោះបាននិងកំពុងបន្តចែកជូនធុងសំរាម ដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម រួមទាំងការផ្តល់ឧបករណ៍ទុកដាក់ និងដឹកជញ្ជូននិ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់រឹង នៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្លាប់មានប្រសាសន៍ ជឿជាក់យ៉ាងមុតមាំថា នៅពេលដែលសាលារៀន និងវត្តអារាមមាន ភាពស្អាត វានឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំង និងជំរុញឱ្យសហគមន៍ទាំងមូលប្រែទម្លាប់មកស្រឡាញ់ និងរួមគ្នាសម្អាតបរិស្ថានជុំវិញផ្ទះ និងតាមដងផ្លូវជាប្រចាំ សំដៅធ្វើឱ្យ «កម្ពុជាដែលជាផ្ទះរបស់យើង ស្អាត និងមានចីរភាព»។
កន្លងមកនេះ ក្រសួងបានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាព ជនភៀសសឹក សរុប ៤១ ៥៧២ធុង។ តាមការគ្រោងទុក ក្រសួងបរិស្ថាន នឹងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស សរុប ចំនួន ៥៥ ៥០០ធុង និងសម្រាប់ប្រើប្រាស់ក្នុងការទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះ ទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាព រកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាម បានដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាម ដែលសម្រួលដល់ការប្រមូលសំរាមផងដែរ។






-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣