ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅ វិញទៅមកនៅលើឆាកអន្តរជាតិក្នុងវិស័យវប្បធម៌
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ខមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Wang Wenbin ឯកអគ្គទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាណាចក្រកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ ។ ដែលក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានរំលឹកអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើ ឆាកអន្តរជាតិក្នុងវិស័យវប្បធម៌នៃប្រទេសទាំងពីរ ខណះដែលឆ្នាំ២០២៤នេះគឺ ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រៅពីមាន ប្រសាសន៍អបអរសាទរចំពោះឯកឧត្តម Wang Wen bin ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងបានរំលឹកពីកិច្ចសហប្រតិ បត្តិការដែលធ្លាប់មានកន្លងមកលើវិស័យវប្បធម៌។លោកជំទាវក៍បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលជានិច្ចកាល បានផ្តល់នូវកិច្ចសហការនិងសម្រប សម្រួលលើគ្រប់កម្មវិធីនិងព្រឹត្តិការណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងប្រទេសចិន ដែលនាំឱ្យប្រទេសយើងទាំងពីរអាចរៀបចំនិងប្រារព្ធរួមគ្នានូវការងារជា ច្រើន ដោយរាប់បញ្ចូលទាំងព្រឹត្តិការណ៍សិល្បៈ សិក្ខាសាលា វគ្គបណ្តុះបណ្តាលការផ្លាស់ប្តូរអ្នកជំនាញ ទាំងទៅលើវិស័យអភិរក្សបេតិកភណ្ឌ វិស័យសិល្បៈ និងវិស័យភាពយន្ត ជាដើម។

លោកជំទាវរដ្ឋមន្ត្រីក៏បានប្រកាស បន្តធ្វើការឱ្យកាន់តែជិតស្និទ្ធជា មួយស្ថានទូតចិននៅភ្នំពេញ ដើម្បីបន្តពង្រីកសកម្មភាពរួមគ្នា ចូល រួមដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរទៅតាមជំហរដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល នៃរដ្ឋាភិបាលរបស់ប្រទេសទាំងពីរគឺ “មិត្តភាពដែកថែបកម្ពុជា-ចិន” ៕
អត្ថបទ៖ ភារម្យ





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម