ព័ត៌មាន
មន្ទីរធនធានទឹកខេត្តបាត់ដំបង ជូនដំណឹងពីការបើកទ្វារទឹកអាងសេកសកដែលធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែហក់ឡើង អាចជន់លិចនៅតំបន់ទំនាប
បាត់ដំបង៖ ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលមានច្រើននៅ ក្នុងអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរតាមរយៈស្ទឹងសង្កែបណ្តាលឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង ធ្វើឱ្យមានការជន់លិចតំបន់ទំនាបខ្លះតាមដងស្ទឹងនាពេលខាងមុខ ជាពិសេសនៅ តំបន់ទំនាប(ម្តុំផ្សារបឹងឈូក)នៃក្រុងបាត់ដំបង និងស្រុកឯកភ្នំ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែ និងតំបន់ដែលលិចទឹកមេត្តាប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក កាណូត សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាដើម។
បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹងបន្ថែមថា ការបើកទ្វារទឹកអាងពហុបំណងបាត់ដំបង ធ្វើឡើងស្របពេលដែលមានភ្លៀង ធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃស្ទើរទូទាំងខេត្តបាត់ដំបង ជាពិសេសស្រុកសំឡូត ដែលជាផ្ទៃរងទឹកភ្លៀងដ៏ធំរបស់អាងពហុបំណង បាត់ដំបង ហើយទឹកទាំងនោះក្លាយជាជំនន់រហ័សហូរចូលអាងពហុបំណងបាត់ដំបងធ្វើឱ្យបរិមាណទឹកក្នុងអាងមានការ កើនឡើងគួរឱ្យកត់សម្គាល់លើសកម្រិតអតិបរមា។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបន្តយកចិត្តទុកដាក់តាមដានការប្រែប្រួលស្ថានភាពទឹក ដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ទៀត។


-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣