ព័ត៌មាន
ក្រោយ សន្និសីទអន្តរជាតិ ICCOS-2026 កម្ពុជារំពឹង ពង្រឹងទំនុកចិត្តពីវិនិយោគិន និងទេសចរបន្ថែមទៀត
ការរៀបចំសន្និសីទអន្តរជាតិ ICCOS-2026 ស្តីពីការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទប់ស្កាត់ការបោកប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយពង្រឹងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីសហគមន៍អន្តរជាតិ។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ប្រសិនបើកម្ពុជាបន្តអនុវត្តវិធានការបង្ក្រាបបានជាក់ស្តែង ការណ៍នេះអាចជួយលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភា មានប្រសាសន៍ថា ការរៀបចំវេទិកាអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេស។ លោកបណ្ឌិតបញ្ជាក់ថា ការបន្តអនុវត្តវិធានការបង្ក្រាបការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរ ហើយអាចជំរុញឱ្យពួកគេចាប់អារម្មណ៍មកវិនិយោគ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជាកាន់តែច្រើន។

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ កត់សម្គាល់ថា ការរៀបចំសន្និសីទអន្តរជាតិ ICCOS-2026 ប្រកបដោយជោគជ័យ បានរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះ និងភាពជឿជាក់លើកម្ពុជានៅលើឆាកអន្តរជាតិ។ លោកយល់ថា លទ្ធផលពីសន្និសីទនេះអាចជារបត់សំខាន់មួយ ក្នុងការបង្ហាញទៅកាន់វិនិយោគិនអន្តរជាតិថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។ លោករំពឹងថា ការប្តេជ្ញាចិត្ត និងវិធានការជាក់ស្តែងរបស់កម្ពុជា នឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរ និងជំរុញការសម្រេចចិត្តមកវិនិយោគ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា។
ក្នុងសន្និសីទ ICCOS-2026 រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាបានបង្ក្រាបមជ្ឈមណ្ឌលឆបោក និងប្តេជ្ញាបន្តលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សារនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា អាចជួយពង្រឹងទំនុកចិត្ត និងកែលម្អកេរ្តិ៍ឈ្មោះរបស់កម្ពុជាចំពោះវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។ អត្ថបទ៖ធូ វិរៈ


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣