ព័ត៌មាន
ក្នុងករណីគ្រោះរញ្ជួយដីនៅជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យពលករខ្មែរស្តាប់ការណែនាំរបស់អាជ្ញាធររបស់ជ៉ុន និងជូនពរឱ្យមានសុវត្ថិភាព
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។
តាមបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374”។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។
គួរបញ្ជាក់ថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, ខេត្ត Oita, ខេត្ត Kagoshima និងខេត្ត Ehime៕


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧