ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី យន្តការដែលមានស្រាប់ក្នុងកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន
អង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន “Track II Network of ASEAN Defence and Security Institutions” (ហៅកាត់ថា NADI) ក្រោមប្រធានបទស្តីពី “ការពង្រឹងមជ្ឈភាពអាស៊ានតាមរយៈយន្តការដែលមានស្រាប់ក្នុងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងការលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ផ្អែកលើច្បាប់” (Strengthening ASEAN Centrality through Enhanced Mechanisms in Upholding International Law and Promoting a Rules-Based Regional Order)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ក្រុម គោលគំនិតបណ្តាវិទ្យាស្ថានសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងវិស័យ ការពារជាតិ និងសន្តិសុខតំបន់ ។
ថ្លែងនាឱកាសក្នុងការបើកកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការទូត និងយន្តការដែលមានស្រាប់ ព្រមទាំងបន្តគាំទ្រការរួមចំណែករបស់អាស៊ានក្នុងការរក្សាបរិយាកាសប្រកបដោយស្ថិរភាពសម្រាប់តំបន់។
ឯកឧត្តម បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កម្ពុជាបន្តស្វែងរកដំណោះស្រាយតាមក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តល់សារៈសំខាន់ដល់ការសម្របសម្រួលរបស់អាស៊ាន ជាពិសេសតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការតាមដានការអនុវត្តបទឈប់បាញ់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពីស្ថានភាពជាក់ស្តែងនៅតំបន់ពាក់ព័ន្ធ។
នាឱកាសនោះក៏មានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់កម្ពុជា០២រូប គឺ ឯកឧត្តម បណ្ឌិត ឈឿន បូរាណ ច័ន្ទបូរី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម បណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់នៃរដ្ឋសភាកម្ពុជាដែលបានចែករំលែកទស្សនៈក្រោមប្រធានបទ«មជ្ឈភាពអាស៊ានក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្តូរ»។ទស្សនៈនិងបទពិសោធន៍ដែលបានចែករំលែក បានផ្តល់ជាធាតុចូលសម្រាប់ការពិភាក្សា និងការរៀបចំអនុសាសន៍របស់ NADI។
កិច្ចប្រជុំបន្តដឹកនាំដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកអង្គភាពសេនាតេជោ បានបន្តដឹកនាំដំណើរការកិច្ចប្រជុំដោយផ្តោតលើទស្សនទានស្តីពី “ការពង្រឹងភាពជាមជ្ឈភាពអាស៊ានតាមរយៈយន្តការពង្រឹងក្នុងការគោរពច្បាប់អន្តរជាតិ និងលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ដែលមានមូលដ្ឋានលើច្បាប់ ” (Strengthening ASEAN Centrality through Enhanced Mechanisms in Upholding International Law and Promoting a Rules-Based Regional Order) ។
កិច្ចប្រជុំនិងពិភាក្សានេះមានគោលបំណង ឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃការរក្សាភាពជាចំណុចកណ្តាលរបស់អាស៊ាន ក្នុងចំណោមបរិយាកាសយុទ្ធសាស្ត្រដ៏ស្មុគស្មាញកាន់តែខ្លាំងឡើង ដែលមានលក្ខណៈដោយការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមសន្តិសុខដែលកំពុងវិវត្ត និងការគំរាមកំហែងឆ្លងដែនដែលកំពុងលេចចេញជារូបរាង។
កិច្ចប្រជុំនេះក៏បានគូសបញ្ជាក់ពីតម្រូវការសម្រាប់រដ្ឋសមាជិកអាស៊ានក្នុងការពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះច្បាប់អន្តរជាតិ គោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធផ្សេងទៀត ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ហើយក៏ត្រូវបានរំពឹងថានឹងពិនិត្យលើវិធីសាស្ត្រជាក់ស្តែង ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ផ្អែកលើវិធាន ដែលគាំទ្រដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំង កិច្ចពិភាក្សា ស្វែងរកឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាសន្តិសុខសហសម័យ តាមរយៈការសន្ទនា វិធានការកសាងទំនុកចិត្ត ការទូតបង្ការ និងការប្រកាន់ខ្ជាប់បទដ្ឋាន និងគោលការណ៍អន្តរជាតិ។










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា