Connect with us

ព័ត៌មាន

គ.ជ.ប អំពាវនាវដល់ភាគីពាក់ព័ន្ធជំរុញពលរដ្ឋទើបមានអាយុ១៨ឆ្នាំ មកចុះឈ្មោះឆ្នោត​ឆ្នាំ​២០២៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ភាគីពាក់ព័ន្ធជំរុញព​​ល​​រដ្ឋទើប​មានអាយុ១៨ឆ្នាំ មកចុះឈ្មោះបោះឆ្នោត២០២៦ នៅតាមឃុំ/សង្កាត់​ទូទាំង​ប្រទេស​កម្ពុជា​ ចាប់ពីថ្ងៃ​​ទី៧ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការ​អនុវត្ត​តាម​បែ​​​បលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែល​អនុញ្ញាត​ឱ្យ​អ្នក​បោះ​ឆ្នោត​ដែ​​​​​លជាម្ចាស់ នៃជោគវាសនារបស់ប្រទេសនីមួយៗ បានសម្តែងនូវ​ឆន្ទៈ​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត ដើ​​ម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាដំណាក់កាលដំ​​បូង​​​​គេ​​និងសំខាន់បំផុតក្នុង​ចំណោម​ដំណាក់​ទាំង​៤ នៃដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងរួមមាន៖ទី១.ដំ​​ណាក់​​​​​​កាលពិនិត្យ​បញ្ជី​ឈ្មោះ ​និងចុះឈ្មោះបោះឆ្នោត ដើម្បីកសាងបញ្ជីឈ្មោះបោះឆ្នោត ទី២.ដំណាក់កាលចុះបញ្ជី​​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ទី៣.ដំណាក់​កាល​ឃោសនា​បោះ​​​ឆ្នោត និងទី៤.ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​។

ការថ្លែងរបស់ឯកឧត្ត​​មយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកម្មវិធីវគ្គអប់រំ ផ្សព្វផ្សាយ បញ្ជ្រាបការ​យល់​ដឹង​ស្តីពី​ «សារៈសំខាន់នៃកា​​​របោះ​ឆ្នោតនៅកម្ពុជា» ជូនដល់តំណាងគណបក្សនយោបាយ អង្គការ​មិន​មែន​រដ្ឋាភិបាល អាជ្ញាធរ និ​​​ង​ភាគី​​ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិត​នៅ​វិទ្យា​ស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

នៅក្នុងអង្គពិធី ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហកា​​រ​​តា​​មតួនាទីផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋដូចជា៖ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ដែ​​លមិ​​​​នទាន់បានចុះឈ្មោះបោះឆ្នោត ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹ​​ក្សា​​ឃុំ​​ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា និងអ្នកដែលមានឈ្មោះក្នុងប​​​ញ្ជី​បោះឆ្នោតរួចហើយ សូមទៅកែតម្រូវទិន្នន័យជីវប្រវត្តិរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតក្នុងករណីពិនិត្យឃើញថា កត់ត្រាមិនបានត្រឹមត្រូវ និងជាពិសេសចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុង ឆ្នាំ២០១៦ និងឆ្នាំ២​​០១៧ សូមទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។

ចៅសង្កាត់បឹងកក់ទី១ និងចៅសង្កាត់ផ្សារដើមគរ នៅរាជធានីភ្នំពេញ​ បានលើកឡើងដែរថា នៅថ្ងៃ​​នេះ បានចូលរួមសិ​​ក្ខាសា​​លាស្តីពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» គឺទទួលបានចំណេះដឹងបន្ថែ​​​​​មទៀត ពីសារៈសំខា​​​​​ន់​​​នៃ​​ការបោះឆ្នោត ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន នឹងខិតខំបន្ថែមទៀតជំរុញប្រពលរដ្ឋនៅក្នុងមូលដ្ឋា​​នម​​​​ក​​ពិនិត្យបញ្ជីឈ្មោះ និងពលរដ្ឋមិនទាន់មានឈ្មោះបោះឆ្នោតជាពិសេសយុវជនទើបមានអាយុ១៨ឆ្នាំ ទៅ​​ចុះ​​ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ/សង្កាត់ ទូទាំងប្រ​​ទេ​​ស​​កម្ពុជា មានរយៈពេល៥៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២​​០​​២​​៦​​។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប នៅឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោ​​បោះឆ្នោ​​​ត​សរុបចំ​​នួ​​​​ន​​​​ជាង៤សែននាក់ ក្នុងនោះយុវជនដែលទើបគ្រប់អាយុ១៨ឆ្នាំ មានចំនួនជិត២០ម៉ឺននាក់៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia