ព័ត៌មាន
គ្រួសាររងហានិភ័យ អរគុណរដ្ឋាភិបាលដែលឧបត្ថម្ភប្រាក់បន្ថែមទប់ទល់សម្ពាធឡើងថ្លៃប្រេង
ប្រជាពលរដ្ឋ ជាគ្រួសាររងហានិភ័យ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលឧបត្ថម្ភប្រាក់បន្ថែម លើប្រាក់ជំនួយសង្គមបច្ចុប្បន្ន ដើម្បីជួយទប់ទល់សម្ពាធឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលគ្មានស្ថិរភាព ប៉ះពាល់ជីវភាពរស់នៅ។
អ្នកស្រី ហេម នាង ប្រជាពលរដ្ឋ ជាគ្រួសាររងហានិភ័យ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា អ្នកស្រីជាពលរដ្ឋគ្រួសារ ងាយរងហានិភ័យ ទទួលបានគាំពារពីរាជរដ្ឋាភិបាលលើការថែទាំសុខភាព។ ហើយនៅពេលរាជរដ្ឋាភិបាល ផ្ដល់ជូនថវិកា ចំនួន ៦ម៉ឺនរៀល (៦០,០០០រៀល) ក្នុងមួយគ្រួសារ និងសមាជិកម្នាក់ ៥ពាន់រៀល (៥,០០០រៀល) រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៦នេះ ដើម្បីទប់ទល់ថ្លៃប្រេងសាំង ដែលបន្តឡើងថ្លៃ អ្នកស្រី ពិតជាត្រេកអរយ៉ាងខ្លាំង ពីព្រោះថវិកានេះ នឹងរួមចំណែកជួយសម្រាលបន្ទុកចំណាយរបស់អ្នកស្រីមួយផ្នែកធំក្នុងជីវភាព។

ចំណែកអ្នកស្រី ណេត និមល រស់នៅសង្កាត់វាលស្បូវមួយរូបទៀត ប្រាប់ថា អ្នកស្រីពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ពីព្រោះគ្រប់កាលៈទេសៈ តែងតែជួយពលរដ្ឋ ពិសេសពលរដ្ឋទីទាល់ក្រ ដូចជាគ្រួសារអ្នកស្រីជាដើម។ ហើយនៅក្នុងពេលថ្លៃប្រេងសាំង កំពុងឡើងថ្លៃបែបនេះ រដ្ឋបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម គឺជាការជួយដកបន្ទុកចំណាយ មួយផ្នែកធំលើការធ្វើដំណើរប្រកបរបចិញ្ចឹមជីវិត។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីប្រកាស ស្ដីពីការដាក់ឱ្យអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកចំណាយពលរដ្ឋ ជាគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ រាជរដ្ឋាភិបាល សម្រេចផ្ដល់ការឧបត្ថម្ភសាច់ប្រាក់បន្ថែម លើអត្ថប្រយោជន៍ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ន ដោយក្នុងមួយគ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៦ម៉ឺនរៀល (៦០,០០០រៀល) និងសមាជិកគ្រួសារម្នាក់ៗ ៥ពាន់រៀល (៥,០០០រៀល) បន្ថែមសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ, អ្នករស់នៅទីប្រជុំជន ក្រៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារនឹងទទួលបាន ៤ម៉ឺន ៨ពាន់រៀល (៤៨,០០០រៀល) និងសមាជិកម្នាក់ៗ ៥ពាន់រៀល (៥,០០០រៀល) និងគ្រួសារនោទីជនបទ នឹងទទួលបាន ៤ម៉ឺនរៀល (៤០,០០០រៀល) និងសមាជិកគ្រួសារម្នាក់ៗ ៥ពាន់រៀល (៥,០០០រៀល)។ ហើយការផ្ដល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទី៤ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦ ដែលការបើកប្រាក់ធ្វើឡើងតាមបញ្ជោវីង។
សូមជម្រាបជូនថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងាយរងហានិភ័យ ដែលរងកម្មវិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ មានបណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ដើម្បីជួយដកសម្ពាធ ថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលស្ថិតក្នុងភាពមិនប្រាកដប្រជា។ យន្ដការគាំពារសង្គមនេះ គឺជាផ្នែកមួយ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការធានា ថា មិនមានប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយអត់បាយ ឬរងគ្រោះធ្ងន់ធ្ងរដោយគ្មានកិច្ចអន្ដរាគមន៍ ពីនោះឡើយ។ ហើយនេះក៏ជាការបង្ហាញ ពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់ចោល៕ អត្ថបទ៖ លៀ ស៊ីណា

-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣