ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ក្រោមមូលបទ”បរិវត្តកម្មការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី”
ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ក្រោមមូលបទ”បរិវត្តកម្មការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

រដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រួមជាមួយរដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ បានបញ្ជាក់គោលជំហររបស់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍រួមក្រោមប្រធានបទ៖ “ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាត ដើម្បីពង្រឹងភាពធន់ក្នុងតំបន់” និងបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖
១-បង្កើតទស្សនវិស័យអភិវឌ្ឍអាទិភាព និងយុទ្ធសាស្ត្រសុខាភិបាលអាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈ ASEAN SOMHD និង ASEAN Health Clusters ដោយបញ្ចូលមេរៀនបទពិសោធន៍ពីជំងឺកូវីដ-១៩ និងការគំរាមកំហែងផ្នែកសុខភាពសាធារណៈផ្សេងទៀត និងបញ្ហាប្រឈមឆ្លងវិស័យផ្សេងទៀតដែលមានផលប៉ះពាល់ដល់សុខភាព។
២-ពង្រីក និងបន្តនិរន្តរភាពនៃសកម្មភាពរួមក្នុងតំបន់ ដើម្បីពង្រឹងបន្ថែមនូវសមត្ថភាពប្រព័ន្ធសុខភាពក្រោយជំងឺរាតត្បាត និងបង្កើនភាពធន់ក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបច្ចេកទេស ការកសាងសមត្ថភាព ការពង្រឹងមន្ទីរពិសោធន៍ និងការតាមដានជំងឺ។

៣-ពង្រីកយន្តការដឹកនាំវិស័យសុខាភិបាលអាស៊ានដែលមានស្រាប់ ដើម្បីជំរុញសន្តិសុខសុខភាពក្នុងតំបន់ ដោយបង្កើនគំនិតផ្តួចផ្តើមរបស់យើងស្តីពីការត្រៀមលក្ខណៈ ការការពារ ការស្រាវជ្រាវ និងសមត្ថភាពឆ្លើយតបចំពោះការគំរាមកំហែងសុខភាពនាពេលអនាគត និងការសង្គ្រោះបន្ទាន់ ក្នុងចំណោមបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់អាស៊ាន (EOC) មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ និងទំនាក់ទំនងហានិភ័យអាស៊ាន មជ្ឈមណ្ឌលនិម្មិត BioDiaspora អាស៊ាន បណ្តាញបណ្តុះបណ្តាលផ្នែករោគរាតត្បាតក្នុងតំបន់អាស៊ានបូក៣ និងបណ្តាញសុខភាពតែមួយអាស៊ាន។
៤-ជំរុញគំនិតផ្តួចផ្តើមក្នុងតំបន់រួមជាមួយដៃគូពាក់ព័ន្ធ លើការលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ ឆ្លើយតបទៅនឹងរាល់គ្រោះថ្នាក់ និងការគំរាមកំហែងដែលកំពុងកើតមាន ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ ធានាសុវត្ថិភាពចំណីអាហារ និងសេចក្តីប្រកាសទាក់ទងនឹងសុខភាព និងការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងប្រព័ន្ធសម្របសម្រួលបន្ទាន់ផ្នែកសុខភាពសាធារណៈ ការបញ្ចប់គ្រប់ទម្រង់នៃកង្វះអាហារូបត្ថម្ភ ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ ការលើកកម្ពស់សុខភាពផ្លូវចិត្ត ការគ្រប់គ្រងសុខភាពគ្រោះមហន្តរាយ សុខភាពមនុស្សចាស់ដែលសកម្ម ការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង សុវត្ថិភាព និងការពឹងផ្អែកលើខ្លួនឯងស្តីពីវ៉ាក់សាំង ឱសថ និងការធ្វើរោគវិនិច្ឆ័យ ការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ និងគំនិតផ្តួចផ្តើមសុខភាពតែមួយ។

៥-សេចក្តីប្រកាសរួមរបស់មេដឹកនាំអាស៊ានស្តីពីការពង្រឹងជីវសុវត្ថិភាពជីវសន្តិសុខក្នុងតំបន់ នឹងត្រូវដាក់ស្នើសុំអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥។
៦-ជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាសុខភាពឌីជីថល ដើម្បីកែលម្អលទ្ធផលសុខភាព លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងសម្របសម្រួលកិច្ចសហការឆ្លងព្រំដែន និងការផ្លាស់ប្តូរព័ត៌មានក្នុងចំណោមរដ្ឋសមាជិកអាស៊ាន រួមទាំងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីពន្លឿនការអនុម័ត និងការរួមបញ្ចូលដំណោះស្រាយសុខភាពឌីជីថល។
៧-ពន្លឿនប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី (ACPHEED) តាមរយៈការពិនិត្យបញ្ចប់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត (EA) និងកិច្ចព្រមព្រៀងប្រទេសម្ចាស់ផ្ទះ និងការបញ្ចូលសកម្មភាពនៅក្នុងផែនការអភិវឌ្ឍន៍វិស័យសុខាភិបាលអាស៊ានក្រោយឆ្នាំ២០២៥។
អង្គប្រជុំបានចាត់តាំងឧត្តមមន្ត្រីជាន់សុខាភិបាលអាស៊ាន ឱ្យអនុវត្តកិច្ចការបន្ទាន់ និងចំពោះមុខមួយចំនួន ដើម្បីគាំទ្រសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នៅក្នុងកិច្ចប្រជុំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងផលប្រយោជន៍រួម ស្របតាមចក្ខុវិស័យ បេសកកម្ម គោលដៅ យុទ្ធសាស្ត្រ និងអាទិភាពសុខភាពរបស់វិស័យសុខាភិបាលអាស៊ាន និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអាស៊ាន និងវិធាននៃនីតិវិធីស្តីពីការចូលរួមរបស់អង្គភាពជាមួយវិស័យសុខាភិបាលអាស៊ាន។
កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ដោយបានប្តេជ្ញាក្នុងការធ្វើបរិវត្តកម្ម និងអភិវឌ្ឍន៍សុខភាពអាស៊ានឱ្យមានភាពធន់ក្នុងបរិបទថ្មីសម្រាប់ក្រោយឆ្នាំ២០២៥ ដោយកិច្ចប្រជុំបានសង្កត់ធ្ងន់លើការកំណត់អាទិភាពសុខភាព នឹងយកបទពិសោធន៍ដែលបាន ឆ្លងកាត់កន្លងមក ជាពិសេសការរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងជំរុញសន្តិសុខសុខភាព ដោយបង្កើតគំនិតផ្តួចផ្តើមដូចជាបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នអាស៊ាន មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ និងទំនាក់ទំនងហានិភ័យអាស៊ាន និងយន្តការសំខាន់ៗផ្សេងទៀតក្នុងតំបន់៕
អត្ថបទ រដ្ឋា





-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥