ព័ត៌មាន
ពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោ TIA កំពុងរៀបចំពិព័រណ៍ទេសចរណ៍២០២៦ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ បំណងបង្ហាញភាពសម្បូរបែប ផលិតផលទេសចរណ៍កម្ពុជា ពិសេសសេវាកម្មធ្វើដំណើរកម្សាន្ត សេវាស្នាក់នៅ សេវាកម្មធនាគារ និងផលិតផលក្នុងស្រុកនានាទៀត ដែលអាចទ្រទ្រង់គាំទ្របាននៅពេលមានកំណើនកើនឡើងយ៉ាងគំហុកនៃអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា។

បណ្ដាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍ទេសចរណ៍ក្នុងរយៈពេល២ថ្ងៃមកនេះ គឺមានអ្នកដំណើរអន្តរជាតិ ដែលអញ្ជើញដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានការចូលសាកសួរព័ត៌មាន ស្វែងរកការកក់ទិញសេវាកម្មធ្វើដំណើរ ស្នាក់នៅសណ្ឋាគារ សេវាកម្មធនាគារ និងកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តទេសចរណ៍នានាទៀត នៅក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់អាណិកជនខ្មែរ គឺមានការសាកសួរកក់ទិញកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តអំឡុងថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌជិតឈានចូលមកដល់។
ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកបង្ហាញការពេញចិត្តដោយមានពិព័រណ៍ទេសចរណ៍នៅក្នុងអាកាសយានអន្តរជាតិតេជោ TIA មានអ្នកដំណើរអន្តរជាតិផ្តោតការសាកសួរព័ត៌មានស្វែងរកសេវាកម្មស្នាក់នៅ និងការធ្វើដំណើរកម្សាន្តទេសចរណ៍ច្រើននៅតាមគោលដៅទេសចរណ៍នានា។
អ្នកដំណើរអន្តរជាតិបានថ្លែងថា ពិព័រណ៍ផលិតផលទេសចរណ៍ មានសំខាន់ខ្លាំងសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់គ្នា ជាពិសេសនៅពេលចុះពីយន្តហោះភ្លាម គឺផ្តល់ភាពងាយស្រួល ភ្ញៀវអាចចូលសាកសួរព័ត៌មានការកក់ទិញកញ្ចប់ទេសចរណ៍ ដើម្បីមកស្នាក់នៅ ធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា បង្កើនភាពទាក់ទាញទេសចរអន្តរជាតិមកទស្សនាម្តងហើយមកម្តងទៀត។
នៅក្នុងឱកាសបើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីផ្តល់សេវាកម្មទទួលអ្នកដំណើរអន្តរជាតិចេញចូលកម្ពុជា គឺអាកាសយានដ្ឋានក៏មានតួនាទីធំៗជាច្រើនទៀត ដែលត្រូវចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងសមាគន៍ទេសចរណ៍នានាទៀត អនុវត្តកម្មវិធីនានាជាយុទ្ធសាស្ត្រ ដើម្បីឈានទៅរកការទាក់ទាញអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន ។
ឧកញ៉ា ឆារស៍ វ៉ាន់ បន្តថា តាមរយៈកម្មវិធីពិព័រណ៍ទេសចរណ៍២០២៦ ចំនួន៥ថ្ងៃនេះ នឹងទាក់ទាញអ្នកដំណើរអន្តរជាតិទស្សនា សាកសួរព័ត៌មានច្រើនពីការតាំងពិព័រណ៍នេះ ហើយរំពឹងថា កម្មវិធីនេះ នឹងចំណែកផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក ហើយនឹងមានជំរុញបង្កើនជើងហោះហើរត្រង់ពីតាមបណ្តាប្រទេសលើពិភពលោកមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕







-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣