ព័ត៌មាន
ជំនន់ទឹកស្ទឹងសង្កែធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងភូមិសាស្ត្រស្រុកឯកភ្នំ
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាច្រើន។
បើតាមរដ្ឋបាលស្រុកឯកភ្នំ បានឱ្យដឹងថា ឃុំចំនួន៥ក្នុងភូមិសាស្រ្តស្រុកឯកភ្នំបានរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងសង្កែសរុបរួមមាន៖ប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១ ៨៣២ ខ្នងផ្ទះ ស្មើនឹង ២ ០៨៣ គ្រួសារ,ប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៥១ទីតាំង សរុបប្រវែងប្រមាណ ២២ ៦៤០ ម៉ែត្រ,ប៉ះពាល់ដំណាំសរុបចំនួន២ ១២៦.៥ហិកតា ក្នុងនោះដំណាំស្រូវប្រមាណ ២ ០៨៨ហិកតា និងដំណាំរួមផ្សំប្រមាណ ៣៨.៥ ហិកតា។
គិតត្រឹមម៉ោង ៣៖០០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ទឹកស្ទឹងសង្កែនៅចំណុចទំនប់សាលាតាអន បានហក់ឡើងដល់កម្ពស់ ១៣.៤០ម៉ែត្រ ជាកម្ពស់ត្រៀមប្រកាសអាសន្ន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសកុមារតូច។
ជាមួយគ្នានោះ លោកអភិបាលស្រុកបានដាក់បទបញ្ជាដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ៕
-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣