ព័ត៌មាន
ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ និងប្រជាពលរដ្ឋប៉ះពាល់ ៧,១៣៩ គ្រួសារ
ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់នៅថ្ងៃទី២៥ ខែកញ្ញា នេះថា មកទល់បច្ចុប្បន្ននេះ ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ រួមមាន៖ ខេត្តក្រចេះ, កំពង់ធំ, ត្បូងឃ្មុំ, កំពង់ចាម ស្មើ ១៤ ក្រុង-ស្រុក និង ៤៦ ឃុំ-សង្កាត់។ ប្រជាពលរដ្ឋប៉ះពាល់សរុបប្រមាណ ៧,១៣៩ គ្រួសារ, ផ្ទះប៉ះពាល់ប្រមាណ ៧,០៨៨ ខ្នង និងស្រូវប៉ះពាល់ប្រមាណ ២,២០៥ ហិចតា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបានបញ្ជាក់ថា ផលប៉ះពាល់ក្នុងខេត្តនីមួយៗ រួមមាន៖
ខេត្តត្បូងឃ្មុំប៉ះពាល់ប្រជាជន ៦,៧៥៥ គ្រួសារ, ជម្លៀស ១,៦៥១ គ្រួសារ, ស្រូវ ១,០៤៩ ហិចតា។ ខេត្ត កំពង់ចាម ប៉ះពាល់ប្រជាជន ៩៧ គ្រួសារ, ស្រូវ ១១០ ហិចតា។ ខេត្តក្រចេះ ប៉ះពាល់ប្រជាជន ៤៨ គ្រួសារ, ស្រូវ ៣៧ ហិចតា និងខេត្តកំពង់ធំ ប៉ះពាល់ប្រជាជន ២៣៩ គ្រួសារ, ស្រូវ ១,០០៩ ហិចតា។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ស្ថានភាពទូទៅនៅមិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរ។ ទឹកទន្លេមេគង្គនៅស្ថានីយសំខាន់ៗភាគច្រើននៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រក/នឹង។ ទោះជាយ៉ាងណា ភ្លៀងបន្តធ្លាក់រាយប៉ាយ និងមានខ្លាំងជាចំណុចៗដោយកម្ពស់ទឹកស្ទឹងសែននៅកំពង់ធំលើសកម្រិតប្រុងប្រយ័ត្នរួចហើយ ដូច្នេះគួរបន្តតាមដានជាពិសេសតំបន់កំពង់ធំ និងតំបន់ដែលមានភ្លៀងធ្លាក់ខ្ពស់។ មន្ត្រីបច្ចេកទេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការវិវឌ្ឍន៍នៃស្ថានភាពគ្រោះមហន្តរាយ។
សូមជម្រាបថា ព្យុះទី១៦ ឈ្មោះ ស៊ូរីហ្គាអេ នឹងបង្កឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ស្ថានភាពនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលរាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ និងរន្ទះ ព្រមទាំងមានស្ថានភាពសមុទ្រមានរលកខ្ពស់ ដែលទាមទារឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតអាកាសធាតុទាំងនេះ៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣