ព័ត៌មាន
អាជ្ញាធរ និងពលរដ្ឋ៖ ប្រាក់ឧបត្ថម្ភបន្ថែមជូនពលរដ្ឋក្រីក្រទប់វិបត្តិថ្លៃប្រេង ជាខែលជួយរក្សាលំនឹងជីវភាព
អាជ្ញាធរ និងពលរដ្ឋក្រីក្រ លើកឡើងថា ការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល ជូនពលរដ្ឋក្នុងគ្រួសារក្រីក្រ ទប់វិបត្តិឡើងថ្លៃប្រេងសកល គឺជាខែលជួយរក្សាលំនឹងជីវភាព កុំឱ្យពួកគេផុងជ្រៅក្នុងស្ថានភាពលំបាកកាន់តែខ្លាំង។

ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ និងអាជ្ញាធរ នៅមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា ពលរដ្ឋក្រីក្រ ដែលមានបណ្ណសមធម៌ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែ ដែលកន្លងមកបានជួយសម្រាលការលំបាកមួយផ្នែក តែអំឡុងពេលវិបត្តិឡើងថ្លៃប្រេងជាសកល នាំឱ្យជីវភាព ដែលមានការលំបាកស្រាប់ កាន់តែលំបាកជាងមុន។ ប៉ុន្ដែនៅពេលរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឧបត្ថម្ភប្រាក់បន្ថែមទប់ទល់វិបត្តិឡើងថ្លៃប្រេងសាំងសកល ចន្លោះពីជាង ៤ម៉ឺនរៀល ទៅជាង ៦ម៉ឺនរៀល ក្នុងមួយគ្រួសារៗបែបនេះ គឺជាវិធានការដ៏ល្អ ជាខែលគាំពារសង្គម រាំងស្កាត់ពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយស្រាប់ កុំឱ្យកាន់តែលំបាក។

គួររំឭកជូន រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ជួយដល់ពលរដ្ឋ អំឡុងពេលមានវិបត្តិ។ ហើយបច្ចុប្បន្នពលរដ្ឋជាគ្រួសារក្រីក្រ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងការថែទាំសុខភាព ពីរាជរដ្ឋាភិបាល និងពលរដ្ឋ ក្នុងគ្រួសារងាយរងហានិភ័យ ទទួលបានការថែទាំសុខភាពដោយឥតគិតប្រាក់នៅមន្ទីរពេទ្យរបស់រដ្ឋ។ តែសម្រាប់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្ម វិបាក ពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈនេះ រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់ជូនទាំងពលរដ្ឋក្នុងគ្រួសារ ក្រីក្រ និងងាយរងហានិភ័យ នូវសាច់ប្រាក់ចន្លោះពីជាង ៤ម៉ឺនរៀល ដល់ជាង ៦ម៉ឺនរៀល រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៦នេះ ដោយចាប់ផ្ដើមបើកជូនលើកទី១ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ និង ៣លើកទៀត ធ្វើឡើងក្នុងមួយខែម្ដង។
យោងតាមរបាយការណ៍ ពីប្រព័ន្ធគាំពារសង្គមកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលនឹងទទួលបានសាច់ប្រាក់ឧបត្ថម្ភ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថៃ្លប្រេង និងឧស្ម័នឥន្ធនៈ គឺមានប្រមាណជាង ៤លាន ៦សែននាក់នៅទូទាំងប្រទេស៕ អត្ថបទ៖ លៀ ស៊ីណា










-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣