Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសកម្ពុជា-នីហ្សេ ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាងប្រទេសទាំងពីរ

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Bakary Yaou Sangaré រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងជនជាតិនីហ្សេនៅបរទេស អំឡុង​ពេល​នៃ​ការ​អញ្ជើញ​ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាម៉េរិក។

រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលដើរតួជាមូលដ្ឋានយ៉ាងរឹងមាំសម្រាប់មិត្តភាព និង​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​អោយ​បាន​ទៀង​ទាត់​ថែមទៀតនាពេលខាងមុខ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រីក​បន្ថែម​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេភាគី ដែលកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូជាមួយប្រទេសនីហ្សែ លើវិស័យ​ពាណិជ្ជ​កម្ម វិនិយោគ កសិកម្ម អប់រំ វប្បធម៌ និងទេសចរណ៍។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia