ព័ត៌មាន
សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងជំនាញបញ្ញាសិប្បនិម្មិត ស្វែងរកអ្នកជាប់ជ័យលាភី
សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតជាលើកដំបូង ប្រកួតប្រជែង ដើម្បីស្វែងរកអ្នកឈ្នះ និងក៏ជាវេទិកាសម្រាប់និស្សិតក្នុងការបង្ហាញចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពស្រាវជ្រាវ គំនិតច្នៃប្រឌិត ការបង្កើតថ្មី និងសមត្ថភាពក្នុងការប្រែក្លាយចំណេះដឹងទៅជាដំណោះស្រាយជាក់ស្តែង។

លោក សេក សុជាតិ ទីប្រឹក្សាកុំព្យូទ័រវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យន័រតុន និងជាគ្រូបង្រៀនកម្មវិធី បញ្ញាសិប្បនិម្មិតផ្នែកកុំព្យូទ័រវិទ្យា លើកឡើងនៅក្នុងការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថា នេះគឺជាកម្មវិធីលើកទីមួយ ដែលសាកលវិទ្យាល័យន័រតុន បានរៀបចំកម្មវិធីប្រកួតប្រជែង ដើម្បី ចម្រាញ់យកកម្មវិធីបញ្ញាសិប្បនិម្មិត ដែលអភិវឌ្ឍន៍ដោយនិស្សិតនៅក្នុងឆ្នាំទី៣ អ្វីដែលសំខាន់ជាងនេះ វាក៏ជាវេទិកាមួយសម្រាប់ និស្សិតក្នុងការបង្ហាញពីចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពស្រាវជ្រាវ គំនិតច្នៃប្រឌិត ការបង្កើតថ្មី និងសមត្ថភាពក្នុងការប្រែ ក្លាយចំណេះដឹងទៅជាដំណោះស្រាយជាដើម។
លោកបន្តថា ជាក់ស្តែងតាមរយៈនៃការប្រកួតប្រែងនេះ និស្សិតទាំងអស់បានបញ្ចេញស្នាដៃ ជាពិសេសការរៀបចំនូវកម្មវិធី ដោយខ្លួនឯង មានសមត្ថភាពវិនិច្ឆ័យ និងការវិភាគនៅលើជំនាញសំខាន់ៗមួយចំនួន សម្រាប់តម្រូវការនៅកម្ពុជាដូចជា វិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យហិរញ្ញវត្ថុជាដើម នឹងរំពឹងថា តាមរយៈនៃកម្មវិធីរបស់និស្សិតនេះ ទៅថ្ងៃខាងមុខនឹងមានពលរដ្ឋគាំទ្រ កាន់តែច្រើន ដែលនឹងធ្វើឱ្យក្រុមនិស្សិតមានជម្រើសអភិវឌ្ឍន៍កម្មវិធីរបស់ខ្លួនឱ្យស្ថិតក្នុងកម្រិតខ្ពស់ ជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ក្លាយទៅជាកសិកម្មឆ្លាតវៃ និងផ្នែកសុខាភិបាល ទៅជាសុខាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
និស្សិតដែលប្រកួតប្រជែងក្នុងផ្តាច់ព្រ័ត្រ លើកឡើងស្រដៀងគ្នាថា សាកលវិទ្យាល័យន័រតុន គឺជាសាកលវិទ្យាល័យឈានមុខ មួយនៅកម្ពុជា ដែលបាននិងកំពុងបណ្តុះបណ្តាលនិស្សិតផ្នែកកុំព្យូទ័រវិទ្យា ផ្តោតលើការបំពាក់បំប៉នចំណេះដឹងស្នូល និងសមត្ថភាព ជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារឌីជីថល។ ជាក់ស្តែងការរៀបចំកម្មវិធីប្រកួតប្រជែង ដែលយកបច្ចេកវិទ្យា ឌីជីថលសម្រាប់ដំណោះស្រាយនេះ ពិតជាមានសារៈសំខាន់ណាស់ ខណៈដែលពិភពលោកកំពុងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល កើតឡើងថ្មីៗ ក្នុងនោះកម្ពុជាគឺជាប្រទេសមួយបាននិងកំពុងជំរុញអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងការប្រកួតប្រជែងនេះបានជ្រើស រើសយកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយផងដែរ ។ និស្សិតទាំងនេះបន្តថា តាមរយៈនៃការប្រកួតប្រជែងនេះទោះបីពួកគាត់ ទទួលបានជ័យលាភីលេខ១ ឬលេខផ្សេងៗក្តី ក៏ក្រុមពួកគាត់នៅបន្តប្រមូលផ្តុំ ជំរុញអភិវឌ្ឍន៍កម្មវិធីទាំងនេះឱ្យមានតម្លាភាព ដើម្បី ឆ្លើយតបដល់អ្នកប្រើប្រាស់។
លោក ឈឿង រចនា ប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ មហាវិទ្យាល័យវិទ្យាសាស្ត្រ សាកលវិទ្យាល័យន័រតុន លោកបាន កោតសរសើរដល់ក្រុមនិស្សិតទាំង ១០ ក្រុម ដែលបាននាំយកគម្រោង និងកម្មវិធីដែលប្រើប្រាស់បច្ចេកវិទ្យា AI មកធ្វើបទបង្ហាញ ក្នុង នោះក្រុមចំនួន ៥ ត្រូវបានជ្រើសរើសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយបន្តបង្ហាញសមត្ថភាពរបស់ពួកគេ ដើម្បីកំណត់ចំណាត់ថ្នាក់ ចុងក្រោយចាប់ពីលេខ ១ ដល់លេខ ៥។ លោកក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ប្រសិនបើគម្រោងរបស់ខ្លួនមានសក្តានុពល ខ្ពស់ សូមកុំឱ្យវាបញ្ចប់ត្រឹមតែការប្រកួតនេះ។ សូមបន្តអភិវឌ្ឍវាទៅជាគម្រោងបញ្ចប់ការសិក្សា, គម្រោងស្រាវជ្រាវ, គំនិតអាជីវកម្មថ្មី (Startup), អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រ ឬផលិតផលបច្ចេកវិទ្យាជាក់ស្តែង ដែលអាចប្រើប្រាស់បានក្នុងជីវិតពិត៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន