ព័ត៌មាន
ACU បញ្ជូនសំណុំរឿងជាមន្ត្រីអន្តោប្រវេសន៍ដែលជាមេក្រុម Online Scams នៅឃុំព្រែកខ្សាច់ទៅតុលាការ
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿងមន្ត្រីអន្តោប្រវេសន៍ម្នាក់នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ទៅសលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា អង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានបញ្ជូនសំណុំរឿងទៅតុលាការ ពីសប្តាហ៍មុន។
លោក ភេ ផាត់ផេង មន្ត្រីអន្តោប្រវេសន៍នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា ជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំព្រែកខ្សាច់ ខេត្តកោះកុង។
អង្គភាពប្រឆាំងអំពើពុករលួយបានបបញ្ជាក់ថា លោក ភេ ផាត់ផេង បានប្រព្រឹត្តអំពើល្មើសច្បាប់ផ្ទុយពីគោលការណ៍ និងការដឹកនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយហ៊ានរៀបចំឱ្យជនបរទេសចូលកម្ពុជាដោយខុសច្បាប់ ដូចជាជនបរទេសដែលមានឈ្មោះក្នុងបញ្ជីខ្មៅ ជនបរទេសប្រើលិខិតឆ្លងដែនក្លែងក្លាយ ក្រុមជនបរទេសដែលមកកម្ពុជា ដែលចង់ឱ្យមាន អ្នកឈរនាំចូល – លើកផ្លាកឈ្មោះចាំទទួល – អ្នកជូនដំណើរ ជាថ្នូរនឹងប្រាក់កាស។ ពួកអនឡាញហ្គេមផ្អែកលើចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះក៏ត្រូវបាន ភេ ផាត់ផេង រៀបចំឱ្យចូលកម្ពុជាដោយគ្មានឧបសគ្គ ក្នុងនោះមានទាំងក្រុមអនឡាញស្គម របស់ ឆៃ យ៉ូវយៀន ផង។ ភេ ផាត់ផេង កំណត់តម្លៃសេវាខុសច្បាប់របស់ខ្លួនមាន។
អង្គភាពប្រឆាំងអំពើពុករលួយបានបន្តថា បន្ទាប់ពីអស់អគារធំៗសម្រាប់លួចលាក់ធ្វើសកម្មភាព ក្រុមអនឡាញហ្គេមនៅព្រែកខ្សាច់ដែលបែក ខ្ញែក បន្តសកម្មភាពជាក្រុមតូច ករណីមេក្រុមឈ្មោះ ត្រងោល ជាឈ្មោះហៅក្រៅ និងមានឈ្មោះក្នុងក្រុម ឆៃ យ៉ូវយៀន Cai You Yuan ហើយឈ្មោះពិតក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិចិន (លេខ 360105198305180037) និងក្នុងលិខិតឆ្លងដែនចិន (លេខ EM0396289) ចាង ចៀនឃាំង (Zhang Jian Qiang)។
ឆៃ យ៉ូវយៀន បានផ្តល់អត្ថប្រយោជន៍ (សូក) រៀម រុំ មេឃុំព្រែកខ្សាច់ ដើម្បីទទួលបានទីតាំងជា ជម្រកភស្តុភារ កិច្ចការពារឱ្យពួកខ្លួនអាចបន្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គម) បោក ប្រាស់ករណីទិញទំនិញថ្លៃៗ (ករណីឃុំព្រែកខ្សាច់ភាគទី1 – សំណុំរឿងព្រហ្មទណ្ឌលេខ 5467 អ.យ.ក. របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ)។ ក្រៅពីមានមេឃុំព្រែកខ្សាច់ និងបក្ខពួក និងមានអធិការរង ស្រុកគិរីសាគរ វរសេនីយ៍ទោ ជិន សុភាន់ ឃុបឃិត សមគំនិត (ករណីឃុំព្រែកខ្សាច់ ភាគទី2 – សំណុំរឿង ព្រហ្មទណ្ឌលេខ 3769 អ.យ.ក. របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ) ឆៃ យ៉ូវយៀន មេក្រុមអន ឡាញស្គម 42នាក់ នៅឃុំព្រែកខ្សាច់ នៅមានបណ្តាញរបស់ខ្លួនមួយទៀតដែលចាំសម្រួលឱ្យពួកអនទុ ស្គមចូលមកកម្ពុជាដោយខុសច្បាប់តាមព្រលានអន្តរជាតិតេជោ។ បណ្តាញនោះមានឈ្មោះ ភេ ផាត់ផេង PHE PHAT PHENG ហៅ Yong Ping ហៅ Jack ហៅ Jack YP ហៅ Yong Ping Isolated ហៅ Yong Ping Alzheimer អនុសេនីយ៍ទោ នគរបាលអន្តោប្រវេសន៍។ ឆៃ យ៉ូវយៀន ក៏ដឹកនាំក្រុម និងជា សមាជិកក្រុមអនឡាញស្គមផ្សេងមួយចំនួនទៀត ក្រៅពីក្រុម 42នាក់នៅឃុំព្រែកខ្សាច់។





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង