Connect with us

ព័ត៌មាន

សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតីរាជវរារាម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា បានអញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំ​ពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី​ នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

‎គួររំលឹកផងដែរថា វេនកាន់បិណ្ឌទី២ នេះ ជាវេនរបស់ខុទ្ទកាល័យនៃគណៈកម្មការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា ដែល​បានរៀបចំឡើងជារៀងរាល់ឆ្នាំ​។ កាលពីម្សិលម៉ិញ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី​ នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញចូលរួមសូត្រមន្តផងដែរ។ សម្រាប់ថ្ងៃនេះក៏មានការជួបជុំពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទាន​សីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បន្ទាប់មកក៏មានពិធីរាប់បាត្រ បង្សុកូល​ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារ​ប្រគេន​ព្រះសង្ឃជា​កិច្ចបង្ហើយបុណ្យ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia