ព័ត៌មាន
គណៈកម្មការទី៨ នៃព្រឹទ្ធសភា ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព សមិទ្ធផល និងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង
នៅព្រឹកថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូនៃក្រសួងសុខាភិបាន ដឹកនាំឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ជំនួបពិភាក្សាការងារអន្តរគណៈកម្មការនេះ មានការអញ្ជើញចូលពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការនានា, ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល សរុបប្រមាណ ១១៧រូប។
ជំនួបប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងក្របខណ្ឌមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងតំណាងប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព សមិទ្ធផល និងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ដោយផ្ដោតលើ៖
១.វឌ្ឍនភាព និងសមិទ្ធផល៖ ការដឹកនាំ គ្រប់គ្រង ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្នុងឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត។
២.ការអនុវត្តគោលនយោបាយ៖ តាមដានអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល និងការលើកកម្ពស់គុណភាពសេវា។
៣.ការពង្រឹងប្រព័ន្ធសុខាភិបាល៖ លើកកម្ពស់ភាពធន់ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ភាពធានានិរន្តរភាព និងបរិយាបន្ន។
៤.កិច្ចសហប្រតិបត្តិការ៖ ពង្រឹងដៃគូរវាងសាធារណៈ ឯកជន និងអន្តរជាតិ។
៥.ការផ្ដល់សេវាជូនប្រជាជន៖ យកចិត្តទុកដាក់លើការផ្ដល់សេវាថែទាំសុខភាពជូនប្រជាជនភៀសសឹក គ្រួសារកងទ័ព និងប្រជាជននៅតាមបណ្ដោយព្រំដែន។
៦.លិខិតបទដ្ឋានគតិយុត្ត៖ ពិនិត្យការរៀបចំផែនការធ្វើបច្ចុប្បន្នភាព និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសុខាភិបាល៕




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង