Connect with us

ព័ត៌មាន

ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបាចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ

សៀមរាប៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា តំណាងដោយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។

អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជាទៅដល់ទ្វីបអាមេរិកឡាទីន ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។

សូមបញ្ជាក់ជូនថាកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia