ព័ត៌មាន
រយៈពេល៥ថ្ងៃជំនន់ទឹកភ្លៀងខេត្តប៉ៃលិន ប៉ះពាល់ពលរដ្ឋជាង៧រយខ្នងផ្ទះ ដីកសិកម្មជាង៣រយហិកតា
ភ្លៀងធ្លាក់ជាប់ៗគ្នារយះពេល៤យប់៥ថ្ងៃបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង ៧ខ្នងផ្ទះ ដីស្រែចំការជាង៣ហិកតា ក្នុងភូមិសាស្រ្តក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ។គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ទឹកបានស្រកចុះប៉ុន្តែធ្លាក់ទៅតំបន់ទំនាប ហូរចូលទៅខេត្តបាត់ដំបង។
បើតាមការបញ្ជាក់ពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជា់ថា ខេត្តប៉ៃលិនភាគច្រើនជាភូមិសាស្ត្រតំបន់ភ្នំ ដូច្នេះ ភ្លៀងធ្លាក់ជាប់គ្នាងាយនឹងមានការជន់លិចតំបន់ខ្លះ ប៉ុន្តែប្រសិនបើមេឃបើកថ្ងៃត្រឹម១ថ្ងៃ ឬ២ថ្ងៃ នោះ ទឹកស្រកចុះវិញឆាប់រហ័ស។
យ៉ាងណាក៏ដោយរយះពេល៤ យប់៥ ថ្ងៃដែលមានភ្លៀងធ្លាក់ជាប់គ្នា បានបង្កផលប៉ះពាល់ ដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង៧រយខ្នងផ្ទះ ផ្លូវប៉េតុង៥០៥០ម៉ែត្រ ដីស្រែចំការជាង៣ រយហិចតា ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋនោះឡើយ។
មកដល់ពេលនេះ កម្លាំងសរុប បានសហការជួយសម្រួល អន្តររាគមន៍ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជម្លៀសទៅកាន់ទីតួសុវត្ថិភាព ផ្តល់នូវអំណោយពីកាកបាទក្រហមកម្ពុជា និងត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោង ដើម្បីឆ្លើយតបភ្លាមៗ ក្នុងករណីបន្ទាន់ណាមួយ។
រីឯកម្លាំងកងទ័ពជួរមុខ ដែលកំពុងឈរជើងតាមព្រំដែនខេត្តប៉ៃលិន និង មួយផ្នែកជាប់ខេត្តបាត់ដំបង ឯកឧត្តមទេសរដ្ឋមន្រ្តីអ៊ី ឈាន ក៏បានយកចិត្តទុកដាក់ខ្ពស់បំផុតផ្តល់នូវអំណាយគាំទ្របន្ថែម រួមទាំងកិច្ចសហការគាំពារគ្នាទៅវិញទៅមក ក្នុងស្ថានភាពនៃជំនន់នេះ ដើម្បីការពារទាំងសុវត្ថិភាព សុខមាលភាព លើកទឹកចិត្តដល់វីរៈកងទ័ពដែលកំពុងបន្តឈរជើងការពារអធិបតេយ្យភាព បូរណភាពទឹកដី។







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ