Connect with us

ព័ត៌មាន

វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ បានបើកដំណើរការ ដោយនាំយកដំណោះស្រាយកែច្នៃ និងវេចខ្ចប់ សម្រាប់សហគ្រាសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦” ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយផ្សារភ្ជាប់កិច្ចពិភាក្សាគោលនយោបាយ និងឧស្សាហកម្ម ជាមួយនឹងបច្ចេកវិទ្យា និងសេវាកម្ម ដែលអាចអនុវត្តបានជាក់ស្តែង។ វេទិកាវេចខ្ចប់កម្ពុជា ២០២៦ (PackTalk Cambodia 2026) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ»។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia