Connect with us

ព័ត៌មាន

ប្រមុខកងទ័ពជើងទឹកកម្ពុជា ក្រើនរំលឹកនាវិកទាំងអស់ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជា​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានក្រើនរំលឹកដល់ឧត្តមនាវី នាយនាវី នាយនាវីរង និង​នាវិកទាំងអស់ ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ និងគប្បីត​ម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្ត នៅ​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​នាថ្ងៃទី២៨ ខែកញ្ញា នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ចំពោះនាយនាវី នាយ​នាវីរង និងពលនាវិកទាំងអស់ ដែលបានបញ្ចប់វគ្គនៅពេលនេះ ត្រូវខិតខំអ​នុវត្ត​ការងារ​ឲ្យ​បាន​ល្អ ​ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ជា​ពិសេស ​ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី និងសន្តិភាព ឲ្យខាង​តែ​បាន​ទោះ​ក្នុងតម្លៃ ណាដោយ និងត្រូវយកចំណេះដឹងដែលទទួលបាននេះ មកធ្វើជាមូល​ដ្ឋាន​ក្នុង​ការ​អនុវត្ត​តួនាទីភារកិច្ច របស់ខ្លួន ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពជាដើម។

នៅក្នុងឱកាសនោះ ឧត្តមនាវីឯក បានបញ្ជាក់ថា កងទ័ពជើងទឹក បានអនុវ​ត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​តាម​បទ​បញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន និងហ៊ាន​ពលីកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ការពារ​អធិប​តេយ្យ​ឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានរឹងមាំនូវដែនទឹក កោះ-ឆ្នេរ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់បំ​ផុតផងដែរ។

ឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តភារកិច្ចស្នូល កងទ័ពជើងទឹក ក៏​មិនដែលភ្លេចដែរអំពីការពង្រឹង និងពង្រីកសមត្ថភាព ចំណេះដឹង ចំណេះធ្វើដល់យោធិន ក៏ដូចជា​ការអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្ត​ផែន​ការ​ហ្វឹក​ហ្វឺន​របស់​អគ្គបញ្ជាការ ក្រសួងការពារជាតិ និងស្របតាមសភាពការណ៍នាពេលបច្ចុប្បន្ន ដោយ​បាន​ដាក់​ចេញនូវវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺនជំនាញជាបន្តបន្ទាប់ ដើម្បីពង្រឹង និងពង្រីកកា​រ​យល់​ដឹង​ដល់​យោធិន ក្នុងគោលបំណង ធានានូវការបំពេញ​តួនាទី​ភារកិច្ច​ស្នូល​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ទៅតាមកាលៈទេសៈ នៅពេលមានតម្រូវការ និងស្របតាមបរិបទសង្គម និងបច្ចេក​វិទ្យា​កំពុ​ងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ខណៈប្រទេសជាតិ ចាំបាច់ត្រូវ​មាន​កម្លាំង​ដែល​ទទួល​បាន​ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ វិន័យ និងសមត្ថភាព ដើម្បីធានាបាន​នូវ​ការ​ការពារ​អធិបតេយ្យ បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព ជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia