ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលជួបឯកអគ្គរាជទូតថ្មីនៃប្រទេសនូវែលសេឡង់ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា
វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ (New Zealand) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ និងការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិរវាងកម្ពុជា និងនូវែលសេឡង់ នាពេលកន្លងមក។
ជាពិសេស ភាគីទាំងពីរបានឆ្លៀតឱកាសនេះផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការបន្តពង្រឹង និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗបន្ថែមទៀត ដូចជា ការបង្កើនកិច្ចសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ការងារ និងដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់សភា។ ការពង្រឹងចំណងសាមគ្គីភាព និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងពលរដ្ឋនៃប្រទេសទាំងពីរ។ ការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការចែករំលែកចំណេះដឹងបច្ចេកទេសជាដើម។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកជំទាវ ឯកអគ្គរាជទូតប្រទេសនូវែលសេឡង់ ក៏បានលើកឡើងពីការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍជនបទ និងវិស័យកសិកម្ម ផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរាជទូត និងបានជូនពរឱ្យលោកជំទាវទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជាស្រេចរបស់រដ្ឋសភាកម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតនូវែលសេឡង់ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត។
ជាការឆ្លើយតប លោកជំទាវ Raylene Siale Tagaloa Liufalani បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដែលបានចំណាយពេលដ៏មានតម្លៃអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូចូលជួបពិភាក្សាការងារ ព្រមទាំងការស្វាគមន៍ដ៏កក់ក្តៅបំផុត។ លោកជំទាវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកជំទាវនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ រីកចម្រើន និងនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-នូវែលសេឡង់៕










-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង