ព័ត៌មាន
ពិព័រណ៍សំណង់ខ្នាតអន្តរជាតិ ឆ្នាំ២០២៦ ធ្វើឡើងដើម្បីអភិវឌ្ឍវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ពិព័រណ៍ឧស្សាហកម្មវិស័យសំណង់លំដាប់អន្តរជាតិ និងធំជាងគេនៅកម្ពុជា (CAMBUILD 2026 ) បានបើកសម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមពីក្រុមហ៊ុនដាក់តាំងបង្ហាញជាង១៨០។

ការរៀបចំពិព័រណ៍ CAMBUILD លើកទី១៥នេះ រៀបចំឡើងដោយក្រុមហ៊ុន Informa Markets ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តិការណ៍នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងមានភ្ញៀវពាណិជ្ជកម្មចូលទស្សនាលើសពី ១ម៉ឺននាក់ មកពីក្នុងស្រុក និងតំបន់។

ពិធីបើកជាផ្លូវការនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រួមមាន ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម បណ្ឌិត សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគអ្នកសាងសង់ និងស្ថាបត្យករកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក Gerard Leeuwenburgh អគ្គនាយករងប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets បានគូសបញ្ជាក់ថា CAMBUILD 2026 គឺជាវេទិកាដ៏សំខាន់ក្នុងការនាំយកនវានុវត្តន៍សកលមកតភ្ជាប់ជាមួយតម្រូវការក្នុងស្រុក បង្កើតឱកាសសម្រាប់សហគ្រាស និងអ្នកជំនាញក្នុងការផ្លាស់ប្តូរចំណេះដឹង និងកសាងភាពជាដៃគូយុទ្ធសាស្ត្រ។ លោកបន្តថា ពិព័រណ៍នេះ ក៏មានការរៀបចំសិក្ខាសាលាបច្ចេកទេស ដែលជាវេទិកាជួបជុំរវាងវិស្វករ អ្នកជំនាញឧស្សាហកម្ម និងក្រុមហ៊ុនតាំងពិព័រណ៍ ដើម្បីផ្លាស់ប្តូរចំណេះដឹងលើបច្ចេកវិទ្យា ការអនុវត្តល្អៗ និងដំណោះស្រាយពាក់ព័ន្ធនឹងបរិស្ថានសំណង់ផងដែរ។

ក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា បានចាត់ទុកព្រឹត្តិការណ៍នេះ ធ្វើឡើងចំពេលដែលវិស័យសំណង់របស់កម្ពុជាកំពុងបន្តកំណើនយ៉ាងថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដែលជំរុញឱ្យមានតម្រូវការខ្ពស់លើការលើកកម្ពស់បច្ចេកវិទ្យាសំណង់ ស្តង់ដារ និងសុវត្ថិភាព។
ពិព័រណ៍ឧស្សាហកម្មវិស័យសំណង់លំដាប់អន្តរជាតិ និងធំជាងគេនៅកម្ពុជា រៀបចំឡើងក្នុងពេលដែលវិស័យសំណង់នៅកម្ពុជាកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាមួយនឹងកំណើនថេរលើការនាំចូលសម្ភារ និងការផលិតស៊ីម៉ងត៍។ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងវិស័យសំណង់ វិស្វកម្ម ថាមពល យានយន្ត និងបច្ចេកវិទ្យា ព្រឹត្តិការណ៍នេះផ្តល់ជូនអ្នកជំនាញនូវឱកាសស្វែងរកដំណោះស្រាយថ្មីៗ លើកកម្ពស់ស្តង់ដារ សុវត្ថិភាព និងអភិវឌ្ឍទំនាក់ទំនងដើម្បីគាំទ្រដល់ការអភិវឌ្ឍបរិស្ថានសំណង់កម្ពុជាប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង