ព័ត៌មាន
ក្រសួងការងារ ប្រកាសបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ចាប់ពីថ្ងៃទី២៩ កញ្ញានេះតទៅ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកញ្ញានេះ បានប្រកាសបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ លើមុខជំនាញចំនួន១២ ក្រោមអធិបតីភាពរបស់ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក្នុងគោលបំណងដើម្បីលើកកម្ពស់កម្រិតជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់យុវជនកម្ពុជាឱ្យស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ។
កម្មវីធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ នេះ នឹងធ្វើឡើងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ។ មុខជំនាញទាំង១២ ដែលត្រូវដាក់ឱ្យប្រកួតប្រជែង រួមមាន៖ ១. ជំនាញតបណ្តាញអគ្គិសនី ២. ជំនាញផ្សារ ៣. ជំនាញរៀបឥដ្ឋ៤. ជំនាញរៀបការ៉ូ ៥. ជំនាញខ្សែបណ្តាញព័ត៌មាន ៦. ជំនាញរចនាក្រាហ្វិក ៧. ជំនាញរចនាគេហទំព័រ ៨. ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ៩. ជំនាញ 3D Digital Game Art ១០. ជំនាញ Digital Construction ១១. ជំនាញមេកាត្រូនិក និង១២. ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម។
នៅក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានលើកឡើងដោយសង្ឃឹមថា តាមរយៈកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិឆ្នាំនេះ នឹងក្លាយជាចលករមួយដើម្បីរុញការអភិវឌ្ឍន៍ជំនាញឱ្យបានកាន់តែលឿន កាន់តែទូលាយ ហើយក្លាយទៅជាឆ្អឹងខ្នងមួយនៅក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជា។ បន្ថែមពីនេះសង្ឃឹមទៀតថា យុវជននឹងអាចដកស្រង់បទពិសោធន៍ ហើយចែករំលែកជាមួយបទពិសោធន៍ដើម្បីឱ្យសិស្សរួមថ្នាក់ រួមសាលា ឬមួយសិស្សប្អូនរបស់ខ្លួន យល់អំពីបច្ចេកវិទ្យាគន្លឹះនៃការប្រកួតប្រជែងជំនាញ ហើយធ្វើឱ្យប្អូនៗ ក្មួយៗ ជំនាន់ក្រោយ ដែលជាសិស្សប្អូន កាន់តែយល់ច្បាស់អំពីគន្លឹះនៃការប្រកួតប្រជែង វិធីសាស្រ្តដែលនាំទៅរកភាពជោគជ័យក្នុងការប្រកួតប្រជែងសមត្ថភាពនេះកាន់តែល្អប្រសើរ។ សូមជំរាបជូនថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីមេដាយ នឹងមានឱកាសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួតប្រជែងជំនាញលំដាប់តំបន់អាស៊ាន (ASEAN Skills Competition) និងកម្រិតពិភពលោក (WorldSkills Competition) នាពេលខាងមុខ។ ការរៀបចំការប្រកួតប្រជែងជំនាញនេះ មិនត្រឹមតែជាវេទិកាបង្ហាញពីសមត្ថភាព និងទេពកោសល្យដ៏អស្ចារ្យរបស់យុវជនកម្ពុជានោះទេ ប៉ុន្តែ ក៏ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍធនធានមនុស្ស ផ្នែកវិស័យបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង